រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ
នៅឯលំនៅឋានអចលនទ្រព្យមួយកន្លែងដែលកំពុងកសាង,ជាងផ្ទះនិយាយគ្នានៅពេលសម្រាកអាហារថ្ងៃត្រង់។ ជាងប្រក់ដំបូល និយាយនឹងជាងក្រាលការ៉ូ ថា “អ្នកកំពុងធ្វើការងារស្រួល ! មិនបាច់នៅហាលថ្ងៃក្តៅ មិនចាំបាច់ឡើងលើដំបូល មិនបាច់ប្រថុយគ្រោះថ្នាក់ដូចខ្ញុំ ធ្វើការនៅតែក្នុងម្លប់ ស្រួលណាស់” ។
ជាងក្រាលការ៉ូងាកទៅនិយាយនឹងជាងលាបពណ៌ ថា “ការងារមួយនេះស្រួលជាង,ជញ្ជាំងបូករួចហើយ ផ្ទៃការ៉ូក៏រាបស្មើដើរស្រួល គ្រាន់តែលាយពណ៌ថ្នាំហើយលាបចុះលាបឡើង ក៏យកលុយ ទៅផ្ទះយ៉ាងស្រួល»។
ជាងលាបពណ៌និយាយថា “ មើលនុះ ! ជាងបិទផ្ទាំងរូបភាពស្រួលណាស់,ជញ្ជាំងត្រូវបានលាបលនរួចហើយ,កំរាលឥដ្ឋក៏រលើបរលោង,ដំបូលក៏ប្រក់រួច ម៉ាស៊ីនត្រជាក់ក៏ដាក់ភ្ជាប់ហើយដែរ,គ្រាន់តែកាត់តតុបតែងរូបភាពជញ្ជាំង ធ្វើការនៅតែក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ រួចហើយក៏ទទួលយកលុយទៅផ្ទះវិញ ស្រួលជាងពួកយើងឆ្ងាយណាស់” ។
ខណៈដែលជាងផ្ទះទាំងនោះកំពុងនិយាយគ្នា វិស្វករក៏បានបើកឡានឆ្លងកាត់មកដើម្បីត្រួតពិនិត្យការងារកសាង នៅក្នុងដៃ កាន់ប៊ិចនិងសាម៊ីឯកសារ ដើរមើលចុះមើលឡើង ប្រើប៊ិចគូសវាសលើក្រដាសហើយក៏ត្រឡប់ទៅវិញ នៅចុងខែ ក៏ទទួលបានប្រាក់ខែរាប់ពាន់ ជាងផ្ទះទាំងអស់បាននិយាយថា“វិស្វករស្រួលបំផុត មិនបាច់នៅហាលថ្ងៃក្តៅលើដំបូលផ្ទះ មិនចាំបាច់លើកលីរបស់ធ្ងន់ដូចយើង មិនបាច់ប្រឡាក់ពណ៌ មិនបាច់ត្រូវកាំបិតមុតដៃ។
វិស្វករបានឮពាក្យនោះហើយក៏ដើរទៅរកជាងផ្ទះទាំងនោះហើយនិយាយ ថា “យើងរាល់គ្នាសុទ្ធតែសំខាន់, ផ្ទះមួយខ្នងនឹងទទួលជោគជ័យបាន ទាល់មានយើងទាំងអស់គ្នាដែលមានជំនាញផ្សេងៗគ្នាជួយគ្នា, សំខាន់បំផុត គឺ យើងទាំងអស់គ្នារើសយកអាជីពនេះដោយខ្លួនឯង គ្មាននរណាបង្ខំយើងទេ សាកសួរខ្លួនឯងមើលតើអ្នកបានរើសយកអាជីពនេះដោយខ្លួនឯងឬទេ? ធ្វើជាជាងដំបូល ជាងការ៉ូ ជាងបិទផ្ទាំងរូបភាព ឬជាងដទៃទៀត កុំគិតថា នរណាស្រួលឬពិបាកជាងនរណា
យើងរើសយកអាជីពនេះដោយខ្លួនឯង ហេតុដូច្នេះយើងត្រូវមានភារកិច្ចនេះដោយខ្លួនឯង។ បន្ទាប់ពីនោះ ជាងផ្ទះទាំងអស់ក៏បែកខ្ញែកគ្នាទៅធ្វើការរៀង ៗខ្លួន។
រឿងនេះបង្ហាញគតិធម៌យ៉ាងប្រសើរ ធ្វើឲ្យចេះប្រើផ្នត់គំនិតក្នុងការរស់នៅចិញ្ចឹមជីវិត, យើងរើសយកអាជីពមួយណា ត្រូវបំពេញតួនាទីក្នុងអាជីពនោះឲ្យបានល្អ មិនបាច់មើលបណ្ដាំអាជីពរបស់អ្នកដទៃទេ ។
ការដែលបុគ្គលអាល័យតែមើលបំណាំអាជីពរបស់អ្នកដទៃ នឹងធ្វើឲ្យទឹកចិត្តតស៊ូក្នុងជីវិតថយចុះ និងធ្វើឲ្យបំពេញតួនាទីក្នុងអាជីពនោះឆកល្វែងនិងប្រឈមមុខនឹងបញ្ហាការងាររបស់ខ្លួន ៕
ព្រះមហាភិរម្យ ៦/៦/២០២១
0 comments: