วันพฤหัสบดีที่ 21 กรกฎาคม พ.ศ. 2565

សារធម៌ “សមណៈ”

សារធម៌ “សមណៈ”

សមណៈ  ប្រែថា  អ្នកស្ងប់ បានដល់ អ្នកស្ងប់កិលេសផ្លូវកាយ វាចា ចិត្ត មានសេចក្ដីប្រព្រឹត្តរៀបរយ សង្រួមប្រយ័ត្ន មិននិយាយរាយមាយឥតប្រយោជន៍ទៅតាមក្រសែកិលេស។

សមណៈ ក្នុងព្រះពុទ្ធសាសនា បានដល់ព្រះភិក្ខុសង្ឃ អ្នកលះនូវការចិញ្ចឹមជីវិតបែបគ្រហស្ថ រស់នៅតាមវិថីព្រះពុទ្ធសាសនា។

ព្រះពុទ្ធសាសនា សង្កត់ធ្ងន់ឲ្យព្រះភិក្ខុសង្ឃយកចិត្តទុកដាក់និងពិចារណាភាវៈជាសមណៈយ៉ាងខ្លាំង ព្រោះជាគោលដៅនៃការបួសក្នុងព្រះពុទ្ធសាសនា។

សមណៈក្នុងព្រះពុទ្ធសាសនា មានតួនាទីគឺការបដិបត្តិដើម្បីធ្វើឲ្យកិលេសស្ងប់ សមដូចបាលីថា “សមិតបាបត្តា  សមណោតិ  វត្តព្វោ”  អ្នកដែលហៅថា សមណៈ ព្រោះស្ងប់រម្ងប់បាបហើយ។ 

ពាក់ព័ន្ធនឹងសមណៈនេះ មានពាក្យដែលគប្បីសិក្សានិងពិចារណាដូចតទៅនេះ 

១. សមណសញ្ញា  គឺ ការកំណត់ដឹងក្នុងចិត្តថា ខ្លួនជាសមណៈ មានភេទខុសពីគ្រហស្ថ មានការចិញ្ចឹមជីវិតរស់នៅអាស្រ័យអ្នកដទៃ មានកិរិយាមារយាទត្រូវសង្រួម។

២.សមណសារូប គឺ កិរិយាមារយាទសមគួររបស់សមណៈ ដូចជា ការដេក ដើរ ឈរ អង្គុយ បរិភោគ និយាយស្ដី ធ្វើ គិត ត្រូវឲ្យសមរម្យ ត្រូវហ្វឹកហាត់ អភិវឌ្ឍខ្លួន មិនគួរធ្វេសប្រហែស។

៣. សមណវិស័យ គឹ ខេត្តដែនកំណត់ ដែលព្រះភិក្ខុសង្ឃអាចធ្វើបាន និយាយបាន ឬសម្ដែងចេញ ត្រូវពិនិត្យពិចារណាយ៉ាងហ្មត់ចត់ ច្បាស់លាស់គ្រប់ជុ្រងជ្រោយ ព្រោះនឹងកើតផលប៉ះពាល់ដល់ស្ថាប័នទូទាំងសង្ឃមណ្ឌល។

៤. សមណធម៌ គឺ គោលធម៌សម្រាប់ព្រះភិក្ខុសង្ឃអ្នកបួសក្នុងព្រះពុទ្ធសាសនា ជាវត្តបដិបត្តិដោយចំពោះដែលហៅថា ត្រៃសិក្ខា (សីល សមាធិ បញ្ញា) សរុបរួមក្នុងគន្ធធុរៈនិងវិបស្សនាធុរៈ។

៥. សមណសតិ គឺ រលឹកជានិច្ចថាខ្លួនជាភិក្ខុសង្ឃ ជាអ្នកបួស មានជីវិតខុសពីអ្នកស្រុក មានតួនាទីក្នុងភេទជាភិក្ខុសង្ឃ មិនភ្លេចស្ថានភាពខ្លួនជាភិក្ខុសង្ឃ ហើយវង្វេងផ្លូវទៅធ្វើខ្លួនបែបគ្រហស្ថ ៕

ថ្ងៃទី២០ កក្កដា ២០២២

ព្រះមហាអូផាត ឋិតញាណោ





អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

วันจันทร์ที่ 7 มิถุนายน พ.ศ. 2564

រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

នៅឯលំនៅឋានអចលនទ្រព្យមួយកន្លែងដែលកំពុងកសាង,ជាងផ្ទះនិយាយគ្នានៅពេលសម្រាកអាហារថ្ងៃត្រង់។   ជាងប្រក់ដំបូល និយាយនឹងជាងក្រាលការ៉ូ ថា  “អ្នកកំពុងធ្វើការងារស្រួល ! មិនបាច់នៅហាលថ្ងៃក្តៅ មិនចាំបាច់ឡើងលើដំបូល មិនបាច់ប្រថុយគ្រោះថ្នាក់ដូចខ្ញុំ ធ្វើការនៅតែក្នុងម្លប់ ស្រួលណាស់”

ជាងក្រាលការ៉ូងាកទៅនិយាយនឹងជាងលាបពណ៌ ថា  “ការងារមួយនេះស្រួលជាង,ជញ្ជាំងបូករួចហើយ ផ្ទៃការ៉ូក៏រាបស្មើដើរស្រួល គ្រាន់តែលាយពណ៌ថ្នាំហើយលាបចុះលាបឡើង ក៏យកលុយ ទៅផ្ទះយ៉ាងស្រួល»

ជាងលាបពណ៌និយាយថា “ មើលនុះ ! ជាងបិទផ្ទាំងរូបភាពស្រួលណាស់,ជញ្ជាំងត្រូវបានលាបលនរួចហើយ,កំរាលឥដ្ឋក៏រលើបរលោង,ដំបូលក៏ប្រក់រួច ម៉ាស៊ីនត្រជាក់ក៏ដាក់ភ្ជាប់ហើយដែរ,គ្រាន់តែកាត់តតុបតែងរូបភាពជញ្ជាំង ធ្វើការនៅតែក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ រួចហើយក៏ទទួលយកលុយទៅផ្ទះវិញ ស្រួលជាងពួកយើងឆ្ងាយណាស់”

ខណៈដែលជាងផ្ទះទាំងនោះកំពុងនិយាយគ្នា វិស្វករក៏បានបើកឡានឆ្លងកាត់មកដើម្បីត្រួតពិនិត្យការងារកសាង នៅក្នុងដៃ កាន់ប៊ិចនិងសាម៊ីឯកសារ ដើរមើលចុះមើលឡើង ប្រើប៊ិចគូសវាសលើក្រដាសហើយក៏ត្រឡប់ទៅវិញ នៅចុងខែ ក៏ទទួលបានប្រាក់ខែរាប់ពាន់  ជាងផ្ទះទាំងអស់បាននិយាយថា“វិស្វករស្រួលបំផុត មិនបាច់នៅហាលថ្ងៃក្តៅលើដំបូលផ្ទះ មិនចាំបាច់លើកលីរបស់ធ្ងន់ដូចយើង មិនបាច់ប្រឡាក់ពណ៌ មិនបាច់ត្រូវកាំបិតមុតដៃ។

វិស្វករបានឮពាក្យនោះហើយក៏ដើរទៅរកជាងផ្ទះទាំងនោះហើយនិយាយ ថា “យើងរាល់គ្នាសុទ្ធតែសំខាន់, ផ្ទះមួយខ្នងនឹងទទួលជោគជ័យបាន ទាល់មានយើងទាំងអស់គ្នាដែលមានជំនាញផ្សេងៗគ្នាជួយគ្នា, សំខាន់បំផុត គឺ យើងទាំងអស់គ្នារើសយកអាជីពនេះដោយខ្លួនឯង គ្មាននរណាបង្ខំយើងទេ សាកសួរខ្លួនឯងមើលតើអ្នកបានរើសយកអាជីពនេះដោយខ្លួនឯងឬទេ?  ធ្វើជាជាងដំបូល ជាងការ៉ូ ជាងបិទផ្ទាំងរូបភាព ឬជាងដទៃទៀត កុំគិតថា នរណាស្រួលឬពិបាកជាងនរណា

យើងរើសយកអាជីពនេះដោយខ្លួនឯង ហេតុដូច្នេះយើងត្រូវមានភារកិច្ចនេះដោយខ្លួនឯង។  បន្ទាប់ពីនោះ ជាងផ្ទះទាំងអស់ក៏បែកខ្ញែកគ្នាទៅធ្វើការរៀង ៗខ្លួន។

រឿងនេះបង្ហាញគតិធម៌យ៉ាងប្រសើរ ធ្វើឲ្យចេះប្រើផ្នត់គំនិតក្នុងការរស់នៅចិញ្ចឹមជីវិត, យើងរើសយកអាជីពមួយណា ត្រូវបំពេញតួនាទីក្នុងអាជីពនោះឲ្យបានល្អ មិនបាច់មើលបណ្ដាំអាជីពរបស់អ្នកដទៃទេ ។  

ការដែលបុគ្គលអាល័យតែមើលបំណាំអាជីពរបស់អ្នកដទៃ នឹងធ្វើឲ្យទឹកចិត្តតស៊ូក្នុងជីវិតថយចុះ និងធ្វើឲ្យបំពេញតួនាទីក្នុងអាជីពនោះឆកល្វែងនិងប្រឈមមុខនឹងបញ្ហាការងាររបស់ខ្លួន ៕

ព្រះមហាភិរម្យ ៦/៦/២០២១




អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

วันจันทร์ที่ 10 พฤษภาคม พ.ศ. 2564

ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុង​​ជីវិតអ្នកប្រព្រឹត្ត

ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុង​​ជីវិតអ្នកប្រព្រឹត្ត

ពុទ្ធវចនៈ :- "ឆ  ខោ​មេ  គហបតិបុត្ត  អាទីនវា  សុវាមេរយមជ្ជប្បមាទនានុយោគេ  សន្ទិដ្ឋិកា  ធនជានិ  កលហប្បវឌ្ឍនី  រោគានំ  អាយតនំ  អកិត្តិសញ្ជននី  ហិរិកោបិននិទ្ទំសនី  'បញ្ញាយ  ទុព្ពលីករណីត្វេវ  ឆដ្ឋំ បទំ  ភវតិ ។  

ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកប​រឿយៗ នូវការ ផឹ. ក ទឹ. ក ស្រ. វ ឹ. ង គឺ សុ. រា និងមេរ័យ ដែលជាហេតុជា​ទីតាំង​នៃ​សេចក្តីប្រមាទ មាន ៦ ប្រការ ទាំងនេះ គឺ ៖ ការ វិ.នា.ស ទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង ១ ការ ប ង្ ក អោយកើតជ. ម្លោះ ១ ជាប្រភពនាំ​អោយ កើត រោ.គ ទាំងឡាយ ១ ជាហេតុនាំអោយខូ. ចកេរ្តិ៍ឈ្មោះ ១ ជាហេតុធ្វើអោយមិនចេះខ្មាសអៀន ១ មានបទ​​គម្រប់ទី៦ គឺ ជាហេតុធ្វើបញ្ញាអោយមានកម្លាំងថមថយ ១ ។  

ឥមេ ​ ខោ ​ គហបតិបុត្ត  ឆ  អាទីនវា  សុរាមេរយមជ្ជប្បមាទដ្ឋានានុយោគេ.  ម្នាលគហបតិបុត្ត ទោស ៦ ប្រការ ក្នុងការប្រកបរឿយៗ នូវការ ផឹ. ក ទឹ. ក ស្រ. វ ឹ. ង គឺ សុ. រា​ និង មេ.រ័ យ ដែលជាហេតុជាទីតាំង​នៃសេចក្តីប្រមាទ ទាំងនេះ​ៗឯង។"

អដ្ឋកថា  :- ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់តាំងមាតិកា របស់ហេតុនៃសេចក្តី វិ នា.ស​ ទាំង​ ៦ ប្រការ យ៉ាងនេះហើយពេលចែកមាតិកាទាំងនេះ ទើបទ្រង់ត្រាស់ថា ម្នាល​គហបតិបុត្ត ទោសទាំង ៦ ប្រការ នេះឯង ដូច្នេះជាដើម។ 

ក្នុងបទ​ទាំង​ឡាយនេះ បទថា  សន្ទិដ្ឋិកា  ប្រែថា ដែលឃើញជាក់ស្តែងខ្លួនឯង គឺ ភាវៈជាអ្នកនៅក្នុងលោកនេះដែលខ្លួនឃើញដោយផ្ទាល់។ បទថា  ធនជានិ ប្រែថា ការវិ.នា.សទ្រព្យ។ បទថា  កលហប្បវឌ្ឍនី  ប្រែថា ការ ប ង្ ក អោយកើត ជ.ម្លោះ ដោយសេចក្តីថា ប ង្ ក វិ.វា.ទ​ ដោយ​វាចា និង ជ.ម្លោះដោយ ការប្រើក.ម្លាំង ហិ ង្សា មានដៃជាដើម ។ បទថា  រោគានំ  អាយតនំ  ប្រែថា ជាប្រភពនាំអោយយកើតរោគទាំងឡាយ មានសេចក្តីថា ទឹ. ក ស្រ. វ ឹ. ង ជាទីតាំងនៃរោគទាំងឡាយ មានរោ.គ ភ្នែកជាដើម។  បទថា  អកិត្តិសញ្ជននី  ប្រែថា ជាហេតុនាំអោយខូចកេរ្តិ៍ឈ្មោះ ដោយសេចក្តីថា បុគ្គលដែល​ ផឹ. ក. ​ទឹ. ក ស្រ. វ ឹ. ង ហើយ រមែងប្រើ ហិ  ង្សា  វា.យ. ប្រ .ហា រ សូម្បីមាតា ឬបិតាបាន រមែង​ពោលពាក្យ​ដែល​មិនគួរពោលដោយច្រើន រមែងធ្វើរឿងដែលមិនគួរធ្វើ ដោយហេតុនេះ ជនទាំងឡាយតែង តិះ ដៀលខ្លះ ថ្កោល.ទោ.សខ្លះ កា.ត់ អវ យវៈ មានដៃ​និង​ជើង​ជាដើមខ្លះ នាំអោយ ខូ.ច កេរ្តិ៍ឈ្មោះ ក្នុងលោកនេះខ្លះ ក្នុងបរលោកខ្លះ។ ព្រោះហេតុនោះ ទើប​​ ទឹ. ក.ស្រ.វ ឹ.ង. នោះ ឈ្មោះថា ជាហេតុនាំ​អោយ ខូ.ច កេរ្តិ៍ឈ្មោះ​របស់ជនទាំងនោះ។

បទថា  ហិរិកោបិននិទ្ទំសនី  ប្រែថា  ជាហេតុធ្វើអោយមិនចេះខ្មាសអៀន ដោយសេចក្តីថា ទឹ. ក ស្រ. វ ឹ. ង​ តែងញុំាងសេចក្តីអៀន ខ្មា ស ដែលគួរបិទបាំងអោយកម្រើកអោយ វិ នា . ស ព្រោះ​ហេតុ​នោះ ទើបលោកពោលថា ញុំាងហិរិអោយកម្រើក ដូច្នេះ។ ម៉្យាង​ទៀត ជនអ្នក. ស្រ វ ឹ. ង ស្រ. ា អាចបើកអវយវៈនោះៗ ហើយដើរទៅបាន ព្រោះ​ហេតុ​នោះទើបលោកពោលថា ទឹ.ក. ស្រ. វឹ. ង ជាហេតុមិនអោយដឹងនូវ​ការអៀន​ខ្មាស ព្រោះ​ធ្វើហិរិឲ្យកម្រើក។ បទថា  បញ្ញាយ  ទុព្វលីករណី  ប្រែថា ជាហេតុធ្វើបញ្ញាអោយមានកម្លាំងថមថយ  ដោយសេចក្តីថា ទឹ.ក ​. ស្រ. វឹ.ង  រមែងធ្វើនូវសេចក្តីដឹងថា សត្វមានកម្មជារបស់ខ្លួនអោយទន់ខ្សោយ ដូចបញ្ញា របស់ព្រះសាគតត្ថេរ (ជាតួយ៉ាង ផឹ . ក ទឹ. ក ស្រ. វ ឹ. ង រហូតបាត់បង់សតិ) ដូច្នោះ ។ ព្រោះហេតុនោះ ទើបលោកពោលថា ទឹ. ក ស្រ. វ ឹ. ង  ជាហេតុធ្វើបញ្ញាអោយមានកម្លាំងថមថយ ។​ ប៉ុន្តែ  ទឹ. ក ស្រ. វ ឹ. ង  មិនអាចធ្វើអ្នកដែលបាន មគ្គប្បញ្ញា អោយទន់ខ្សោយបានឡើយ ព្រោះ ទឹ. ក ស្រ. វ ឹ. ង  រមែងមិនចូលទៅក្នុងមាត់របស់អ្នកដែល​បានបន្លុះមគ្គ​ហើយ​ទេ។ បទថា  ឆដ្ឋំ  បទំ ប្រែថា  មានបទ​​គម្រប់ទី ៦ 



អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

วันอังคารที่ 13 เมษายน พ.ศ. 2564

ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ

ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ 

ដូចថ្ងៃនេះអាចមានមនុស្សព្យាយាមរុញយើងឲ្យដល់ផ្លូវទាល់ ដេញយើងឲ្យក្លាយជា “ឆ្កែទាល់ច្រក” ប៉ុន្តែយើងត្រូវដឹងថា នេះគឺជាសច្ចធម៌ក្នុងសង្គមបច្ចុប្បន្ន  

សច្ចធម៌ទី ១ “អ្នកទន់ខ្សោយ នឹងត្រូវអ្នកមានកម្លាំងខ្លាំងជិះជាន់” ប៉ុន្តែវានឹងធ្វើឲ្យអ្នកទន់ខ្សោយបែរត្រឡប់ជារឹងមាំ ទន់រមែងឈ្នះរឹង “អណ្ដាតរមែងនៅបានយូរជាងធ្មេញ ទឹករមែងឈ្នះភ្លើង” អ្នកទន់ខ្សោយ បើមានចិត្តតស៊ូនឹងទទួលបានជ័យជំនះលើអ្វីៗទំាងពួង។

សច្ចធម៌ទី ២  “អ្នកល្ងង់ តែងធ្លាក់ជាចំណីអាហាររបស់អ្នកឆ្លាត” ព្រោះតែអ្នកឆ្លាតនេះហើយ ទើបធ្វើឲ្យអ្នកល្ងង់ដូចខ្ញុំ  ដើរផ្សងព្រេងប្ដូរជីវិតគ្រប់ទិសទីដើម្បីស្វែងរកសេចក្ដីពិតដែលហៅថា “ ញាណបញ្ញា”  បុគ្គលណាមានញាណបញ្ញា បុគ្គលនោះរមែងនៅលើ “អ្នកឆ្លាត”  

សច្ចធម៌ទី ៣ “ទាសករ តែងត្រូវបានចៅហ្វាយនាយជិះជាន់” ក៏ព្រោះចៅហ្វាយនាយនេះឯង ទើបធ្វើឲ្យទាសកររិះគិតផ្លូវរំដោះខ្លួនឲ្យមានឥស្សរភាព ព្យាយាមរាវរកសក្យភាពដែលមានក្នុងខ្លួនយកមកប្រើប្រាស់ពេញសមត្ថភាព ធ្វើឲ្យទាសករក្លាយជាឥស្សរជន។

ចូរចងចាំទុកថា “ទោះជាស្ដេចរាជសីហ៍ក៏ដោយ បើប្រមាទក៏នឹងស្លាប់ដោយលំពែង ឆ្កែវង្វេងទាល់ច្រកក៏អាចក្លាយជារាជសីហ៍បានដែរ” 

អត្ថបទ៖ ​ព្រះមហាឱផាត ឋិតញាណោ មហា ៩ ប្រយោគ

អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌"

ឦទិសេ ​​​ ច  វរោកាសេ  នវកព្វស្សសម្មតេ  ជីវិតំ  ឧត្តមំ  ហោតិ  ធម្មប្បទំ  បវត្តិតំ - សង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌

ការមានសេចក្ដីសុខពិតប្រាកដ មិនស្ថិតនៅលើការប្រាថ្នាអ្វីមួយ ហើយបានសម្រេចដូចការប្រាថ្នានោះទេ ប៉ុន្តែវាស្ថិតនៅលើវិធីការថាធ្វើយ៉ាងណា ទើបសមគួរដល់សេចក្តីប្រាថ្នានោះ និងមានជីវិតរស់នៅយ៉ាងមានសេចក្ដីសុខ សេចក្តីសុខមិនស្ថិតនៅលើវត្ថុឬរបស់អ្វីៗដែលប្រែប្រួលគ្រប់ពេលវេលានោះទេ ប៉ុន្តែសេចក្តីសុខកើតពីការធ្វើចិត្តឲ្យសម្រាកពីការប្រកាន់ខ្ជាប់អ្វីៗដែលជារបស់មិនទៀងទាត់នោះ នេះឯងគឺជាប្រភពនៃសេចក្ដីសុខពិតប្រាកដរបស់មនុស្ស ព្រោះសេចក្ដីសុខមិនអាស្រ័យលើការបានតបស្នងសេចក្ដីប្រាថ្នាដែលឥតព្រំដែននោះឡើយ នរណា ៗក៏មានសេចក្តីប្រាថ្នាដែរ ប៉ុន្តែសេចក្តីប្រាថ្នានោះគួរតែមានអ្វីមួយមកជាគ្រឿងទប់ស្កាត់ដើម្បីបានជាប្រយោជន៍ដល់ម្ចាស់សេចក្តីប្រាថ្នាខ្លះ ពុទ្ធធម៌មានចំណែកជួយទប់ស្កាត់សេចក្ដីប្រាថ្នាឥតព្រំដែនរបស់មនុស្សបាន សេចក្តីប្រាថ្នាឥតព្រំដែនរបស់មនុស្សប្រៀបដូចជាទឹកមហាសមុទ្រ ពុទ្ធធម៌ប្រៀបដូចជាគ្រឿងចម្រាញ់ទឹកសមុទ្រឲ្យុក្លាយជាទឹកសាបអាចបរិភោគបាន តាមធម្មជាតិ មនុស្សតែងតែមានសេចក្ដីប្រាថ្នាថ្មីៗ ជារឿយ ៗ ប្រៀបដូចជាទឹកតាមធម្មជាតិតែងតែហូរទៅជារឿយ ៗបើគ្មានអ្វីទប់ស្កាត់ទេ កាលបើដូច្នេះ វិចារណជនទាំងឡាយត្រូវសិក្សាឈ្វេងយល់និងបដិបត្តិចំពោះរឿងថ្មី រឿងចាស់ឲ្យបានត្រឹមត្រូវ រឿងថ្មី ឬ របស់ថ្មី ជួនកាលមិនអាចទទួលបានតែរហូតនោះទេ ឧទាហរណ៍ជាក់ស្ដែង ដូចជា រាងកាយនេះនៅពេលចាប់កំណើតកើតមកដំបូង វាហាក់ដូចជារបស់ថ្មីដែលទើប តែ ផលិតមកដូច្នោះ ព្រមជាមួយនឹងការកើតនោះ ទ្រនិចនៃពេលវេលាក៏ចាប់ផ្តើមដើរទៅមុខទំពាស៊ីរាងកាយនោះបន្តិចម្តង ៗ រហូតដល់អាយុកាលកន្លងទៅ រាងកាយនោះក៏ប្រែប្រួលទៅតាមច្បាប់ធម្មជាតិ ដែលគេឯងដឹងថាជាច្បាប់នៃវិវឌ្ឍនាការ ពោលគឺ រយៈកាលដំបូងជនដែលចាប់កំណើតក៏ចម្រើនវ័យជាកម្លោះឬក្រមុំ បន្ទាប់ពីនោះក៏ចូលដល់ជរា រាងកាយដែលហៅថារបស់ថ្មីនោះក៏ទ្រុឌទ្រោមថមថយទៅតាមលំដាប់ នៅទីបំផុតក៏ដល់នូវការបែកធ្លាយទៅដោយគ្មានអ្នកណាអាចទប់ស្កាត់បានទេ ។

ព្រោះហេតុនោះ ទើបកើតពាក្យថា ចាស់ និង ថ្មី អតីតៈ និង បច្ចុប្បន្ន ជាដើម ប្រសិនបើយើងមិនព្រមទទួលស្គាល់ចំណុចនេះទេ ហើយត្រូវការតែរឿងថ្មី ឬ របស់ថ្មីជារឿយ ៗ អាចចាត់ទុកថាជាការជំទាស់នឹងច្បាប់នៃធម្មជាតិបាន ព្រោះមនុស្សយើងមិនអាចបានតែរបស់ថ្មីរហូតទេ ផ្ទុយទៅវិញ ត្រូវបានរបស់ចាស់ផងដែរ ព្រោះថាមានរបស់ចាស់ដែលចំបាច់ ហើយរបស់ថ្មីដែលលំអោនចូលមកក៏ត្រូវក្លាយជារបស់ចាស់ទៅតាមកាលវេលា ពោលគឺ យើងមានរបស់ចាស់ដែលត្រូវពាក់ព័ន្ធក្នុងឱកាសលោក ជាការពិតណាស់ ឱកាសលោកនេះជារឿងរបស់សង្ខារ ដែលប្រព្រឹត្តទៅតាមច្បាប់ត្រៃលក្ខណ៍ គឺ សេចក្តីមិនទៀងទាត់ ប្រែប្រួល គ្មានគ្រឿងទប់ស្កាត់ ប្រកបដោយចរន្ត ៣ គឺ កើតឡើង តំាងនៅ និង រលត់ទៅ ថ្មីក៏ក្លាយជាចាស់ ចាស់ក៏ផុតរលត់ទៅ នៅពេលចំបាច់ត្រូវជួបប្រទះរបស់ចាស់ តើគួរធ្វើយ៉ាងណា ចាស់ថ្មីពិតប្រាកដស្ថិតនៅត្រង់ណា ?

ចាស់ក៏ជាសង្ខារ ថ្មីក៏ជាសង្ខារ ហេតុនោះ ចាស់ឬថ្មីមិនសំខាន់ទេ ប៉ុន្តែសំខាន់នៅត្រង់ចិត្តយល់ដឹងទាន់ចរន្តទាំង ៣ នៃសង្ខារនោះឬទេ បើមានអារម្មណ៍ទោមនស្ស អាក់អន់ស្រពន់ចិត្ត កើតកង្វល់ខ្វល់ព្រួយ ធុញថប់ នេះជាលក្ខណ:នៃចិត្តចាស់ បើមានអារម្មណ៍សោមនស្ស រីករាយ ស្រស់ថ្លា នេះជាលក្ខណ:នៃចិត្តថ្មី កាលបើយល់ដឹងលក្ខណៈនៃចិត្តចាស់ឬថ្មីយ៉ាងនេះហើយ យើងប្រាកដជាអាចធ្វើចិត្តឲ្យស្ថិតនៅលើគន្លងផ្លូវណាមួយដែលប្រាថ្នាបាន ជាទូទៅ មនុស្សយើងច្រើនតែត្រូវការរបស់ថ្មី ហេតុនោះ ទាក់ទងនឹងធម្មជាតិនៃចិត្ត យើងក៏គួរតែធ្វើចិត្តឲ្យជាធម្មជាតិថ្មីជានិច្ច បើធ្វើបានរាល់ថ្ងៃ របស់ចាស់ក៏រលត់ផុតទៅឯង ។​​  រឿងសង្រ្កាន្តឆ្នាំថ្មី ឬ ពិធីចូលឆ្នាំថ្មីនេះគ្រាន់តែជាឧបាយមួយរបស់មនុស្សដែលចង់ធ្វើឲ្យចិត្តរបស់ខ្លួនមានអារម្មណ៍សោមនស្ស រីករាយ ស្រស់ថ្លា ជាហេតុនាំឲ្យកើតទំនៀមទម្លាប់ និយមថាជាសិរីសួស្តីក្នុងឆ្នាំថ្មី ប៉ុន្តែថ្ងៃ ខែ ឆ្នាំ ក៏រំកិលវិលទៅមុខជារឿយ ៗតាមធម្មតារបស់ខ្លួន មានសំណួរជ្រែក មក ថា ការដែលយើងមានសេចក្ដីសប្បាយរីករាយនោះ កើតមកពីអ្វី? ចម្លើយ គឺ កើតមកពីចិត្តរបស់យើងនេះឯង មិនមែនកើតមកពីថ្ងៃ ខែ ឆ្នាំអ្វីទេ ។


យកថ្មីជាព្រះ យកចាស់ជាមេរៀន

ឆ្នាំចាស់គេនិយមថាជាឆ្នាំសៅហ្មង អពមង្គល ឬថា ជាឆ្នាំស៊យ ត្រូវបណ្តោយចោលទៅតាមកាលវេលា ចំណែកខាងឆ្នំាថ្មីគេនិយមថាជាឆ្នាំប្រណីត សុភមង្គល ឬថាជាឆ្នាំហេង ត្រូវចាប់ផ្តើមទទួលសិរីសួស្ដី តទៅ ហេតុនោះ មនុស្សទើបសម្ដែងសេចក្ដីស្រឡាញ់ គោរព រាប់អាន ប្រាថ្នាល្អ មានមេត្រីភាពចំពោះគ្នាទៅវិញទៅមក ម្នាក់ ៗ សម្ដែងមេត្តាករុណាចំពោះគ្នា ឆ្នាំថ្មីមិនមែនជាឆ្នាំសម្តែងអាឃាតព្យាបាទចំពោះគ្នាទេ ទោះបីលើសលស់ខ្វះខាតម្តេចម្តា មនុស្សមនាក៏អត់ឱនយោគយល់គ្នាបាន សូមស្មាលាទោសគ្នាទៅវិញទៅមក ជូនពរគ្នាក្នុងឱកាសឆ្នាំថ្មី អ្នកសូមស្មាលាទោសក៏ទទួលបានសេចក្ដីសុខ អ្នកឲ្យអភ័យទោសក៏ទទួលបានសេចក្តីសុខ ឃើញថា សេចក្តីសុខនេះកើតមកពីមេត្រីភាព មិត្តភាព ភាតរភាព សេចក្តីប្រាថ្នាល្អរបស់គ្នាទៅវិញទៅមក អ្វីទាំងអស់នេះចង្អុលបង្ហាញឲ្យឃើញថា ភាពថ្មីមានឥទ្ធិពលចំពោះចិត្តគំនិតយ៉ាងពិតប្រាកដ សេចក្ដីស្រឡាញ់ សេចក្តីប្រាថ្នាល្អនិងមិត្តភាពចាត់ជាគន្លងធម៌ដែលគួរអប់រំចម្រើនដើម្បីឲ្យទទួលបានចិត្តសប្បាយរីករាយ សោមនស្ស ។

កាលបើយល់ដឹងយ៉ាងនេះហើយ មិនត្រូវអង្គុយរង់ចាំពេលវេលាដែលជារឿងសន្មតិនោះមកជួយបង្កើតភាពថ្មីទេ ប៉ុន្តែអាចនាំយកពុទ្ធធម៌មកធ្វើចិត្តរបស់ខ្លួនឲ្យថ្មីបានរាល់ថ្ងៃ ព្រមទំាង បដិបត្តិធម៌ ដូចជា មេត្តា គឺ សេចក្ដីស្រឡាញ់ ប្រាថ្នាល្អ សទ្ធា គឺ ជំនឿជឿជាក់ចំពោះព្រះរតនត្រ័យ សតិ គឺ សេចក្តីភ្ញាក់រលឹកក្រវើនក្រតើនសាងអំពើល្អ និង បញ្ញា គឺ អប់រំខ្លួនឯងឲ្យមានប្រាជ្ញាស្មារតីភ្លឺថ្លា ជាដើម កាលបើសច្ចធម៌ទំាងនេះកើតមានក្នុងចិត្តហើយ យើងក៏មានសេចក្ដីរីករាយ សប្បាយចិត្ត មានអ្វី ៗ ថ្មីជានិច្ច ព្រោះ ឈ្មោះថា ថ្មី គឺ សច្ចធម៌នេះរួចផុតពីភាពចាស់ ថ្មីជាអមត: ថ្មីគ្រប់កាល សច្ចធម៌ថ្មី ទាន់សម័យជានិច្ច តាមពិតទៅ សច្ចធម៌មិនអាស្រ័យកាលវេលាទេ ព្រោះថា សច្ចធម៌គ្មានចាស់គ្មានថ្មីឡើយ ជាសភាវ:គង់វង់ស្ថិតស្ថេរ មិនចាស់គ្រាំគ្រាព្រោះជរាព្យាធិដូចគ្រឿងតាក់តែងទាំងពួងឡើយ សមដូចពុទ្ធសុភាសិតថា  ជីរន្តិ  វេរាជរថា  សុចិត្តា  - រាជរថទោះស្អិតស្អាងស្រស់ល្អយ៉ាងណា ក៏នៅតែចាស់គ្រាំគ្រាដោយកាលវេលា ប៉ុន្តែសច្ចធម៌របស់សប្បុរសមិនចេះចាស់គ្រាំគ្រាដោយកាលវេលាទេ  សតញ្ច  ធម្មោ ​ ន  ជរំ​  ឧបេតិ

សច្ចធម៌ គឺ សភាវៈពិត សេចក្ដីពិតដែលមិនប្រែប្រួល មិនស្លាប់ មិនចេះចាស់ កាលបើមិនចេះចាស់ ក៏មិនថ្មី យ៉ាងណាមិញ អំពើល្អក៏ដូចគ្នា យើងប្រព្រឹត្ត យើងធ្វើនៅពេលណា នៅពេលនោះក៏ជាអំពើល្អ ព្រោះហេតុនោះ សច្ចធម៌ទើបជាសភាវៈមិនចាស់ មិនថ្មី ប៉ុន្តែជាសភាវៈពិតស្ថិតនៅជាអមត: ។ នៅពេលត្រូវការប្រាថ្នាឲ្យខ្លួនរួចផុតពីការគ្របសង្កត់នៃពេលវេលាដែលមានចាស់មានថ្មី យើងគួរយកសច្ចធម៌មកទុកក្នុងចិត្ត ប្រព្រឹត្តបដិបត្តិសច្ចធម៌នោះគ្រប់ពេល ចាស់ថ្មីក៏មិនសំខាន់ ប៉ុន្តែសំខាន់នៅត្រង់សច្ចធម៌និងការបដិបត្តិសច្ចធម៌នោះ រហូតដល់ប្រែក្លាយជាអមត:មិនស្លាប់ ជីវិតក៏មិនស្លាប់ព្រោះយល់ដឹងនិងសាងសច្ចធម៌ទុកជាភស្តុតាង ហាក់នឹងថាជាមនុស្សមិនពឹងអាស្រ័យទៅលើពេលវេលា ពោលគឺ មិនបណ្ដោយឲ្យពេលវេលាមកគ្របសង្កត់ចិត្តបានទេ គ្មានចាស់ គ្មានថ្មី ចិត្តមានសេរីភាពប្រាសចាកកិលេស ព្រោះប្រាសចាកការគ្របសង្កត់របស់កាលវេលា ។

ហេតុដូច្នេះ ពុទ្ធសាសនិកជនទំាងឡាយអាចទាញយកប្រយោជន៍ពីភាពថ្មីនៃកាលវេលាបានក្នុងទស្សន:ថា​ :-  ១. ធ្វើខ្លួនឲ្យជាមនុស្សថ្មីដោយសច្ចធម៌គ្រប់ពេល មានចិត្តស្អាតបរិសុទ្ធ ផូរផង់ រីករាយ​  ២. ធ្វើជីវិតខ្លួនឲ្យជាអមត: ជាជីវិតមិនស្លាប់ ដោយនាំយកសច្ចធម៌ដែលជារបស់មិនស្លាប់មកប្រព្រឹត្តបដិបត្តិរាល់ថ្ងៃ យកមកចម្រើនទុកក្នុងចិត្តនិងការបដិបត្តិកិច្ចវត្តរបស់ខ្លួន ព្រោះធម្មគុណ មួយបទបានពោលថា អកាលិកោ ប្រែថា មិនប្រព្រឹត្តតាមទៅកាលវេលា ទោះប្រព្រឹត្តពេលណា ក៏ឲ្យផលពេលនោះ

មេត្តា គឺ សេចក្ដីស្រឡាញ់ សេចក្ដីប្រាថ្នាល្អ យើងនាំយកមកទុកក្នុងចិត្តពេលណា ពេលនោះចិត្តរបស់យើងក៏ស្រស់ថ្លា សោមនស្ស សប្បាយរីករាយ ជាចិត្តល្អបរិសុទ្ធជានិច្ច,  សទ្ធា យើងសាបព្រោះ បណ្ដុះទុកក្នុងចិត្ត រលឹកនឹកដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បុណ្យ កុសលពេលណា ចិត្តក៏ផូរផង់ មានកម្លាំងថាមពលពេលនោះ,  សតិ កើតឡើងនៅពេលណា ចិត្តរបស់យើងក៏មានបង្គោល ឬ បង្អែកជាទីអាស្រ័យ អាចហាមឃាត់គ្របសង្កត់អំពើអាក្រក់ទំាងឡាយបាន ចេះជ្រើសរើសយកអំពើល្អមកគិតពិចារណា មកធ្វើបដិបត្តិបាន,  បញ្ញា កើតឡើងនៅពេលណា នៅពេលនោះចិត្តរបស់យើងក៏ភ្លឺស្វាង ស្រស់ស្រាល យល់ដឹងស្ថានភាពទាំងពួងតាមសេចក្ដីពិត ឃើញផ្លូវដែលត្រឹមត្រូវបាន ព្រោះហេតុនេះ ធម៌ទើបចាត់ជា អកាលិកោ ប្រែថា មិនកំណត់កាលវេលា អ្វីទាំងអស់នេះចាត់ជាប្រយោជន៍ដែលពុទ្ធសាសនិកជនត្រូវយកមកបដិបត្តិនៅពេលឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ ។

យកថ្មីជាព្រះ យកចាស់ជាមេរៀន

សំវច្ឆរស្ស  បូរាណំ  អតិក្កន្តំ  អតីតតោ   មគ្គទេសកមុប្បន្នំ  នវកំ  តុ  អនាគតេ. - រឿងចាស់នៃឆ្នាំកន្លងទៅដោយភាពជាអតីតៈ  ចំណែករឿងថ្មីបច្ចុប្បន្នជាគ្រឿងបង្ហាញផ្លូវទៅអនាគត ។

ខាងផ្នែកតារាសាស្រ្តបូរាណនិងហោរាសាស្រ្តសង្ក្រាន្ត បានដល់ការដែលព្រះអាទិត្យគោចរផ្លាស់ប្តូររាសីពីក្រុមផ្កាយមួយទៅកាន់ក្រុមផ្កាយមួយទៀត ។   ការគោចរផ្លាស់ប្តូរទៅយ៉ាងនេះ បានដល់ ការកន្លងទៅនៃពេលវេលា នៅពេលមហាសង្ក្រាន្តមកដល់ម្ដង ៗ ក៏មានន័យថា ពេលវេលាកន្លងទៅបានមួយឆ្នាំ កាលបើពេលវេលាកន្លងទៅ អ្វី ៗក៏មានការផ្លាស់ប្ដូរប្រែប្រួលទៅតំាងពីជីវិតនិងវ័យរបស់មនុស្ស សត្វ ឬ ធម្មជាតិ អាយុកាលរបស់អ្វីៗទាំងអស់នោះក៏នៅសល់តិចទៅ ៗ តាមលំដាប់ដំណើរប្រែប្រួលនេះឯងជាគ្រឿងដាស់តឿនសតិស្មារតីវិចារណជនទាំងឡាយឲ្យរលឹកនឹកដល់អតីត:ដែលខុសឆ្គងនិងគិតផ្គងអនាគតដែលត្រូវដោះស្រាយ អ្វីដែលខុសឆ្គងចាត់ជាមេរៀនកន្លងទៅនិងស្វែងរកឱកាសសម្រាប់លះបង់ឬដោះស្រាយ អ្វីៗដែលល្អក៏ចងចាំទុក ហើយយកមកប្រព្រឹត្តបដិបត្តិបន្តទៀតដើម្បីសេចក្ដីសុខចម្រើនតទៅ និងត្រូវដើរលើគន្លងផ្លូវមិនប្រមាទធ្វេសប្រហែស ប៉ុន្តែប្រញាប់ប្រញាល់ខ្វល់ខ្វាយ បំពេញកិច្ចសមគួរដល់ខ្លួនយ៉ាងអស់ពីសមត្ថភាព

សង្ក្រាន្ត ដែលប្រែថា កន្លងទៅ ដោយល្អ ឆ្លុះបញ្ចាំងដល់អតីតៈដែលកន្លងទៅ ពោលគឺ អ្វីៗដែលកន្លងទៅ ឬថា កន្លង ហួស ក្នុងន័យថា ខុសឆ្គងដែលមិនអាចស្តារបាន ក៏គប្បីបំភ្លេចចោល កាត់ចិត្តលះបង់អតីតៈដែលជូរចត់ទាំងនោះដោយទឹកចិត្តប្រកបដោយអភ័យទាន ដើម្បីឈានទៅរកអ្វីដែលល្អប្រសើរជាងនោះ ។ សង្ក្រាន្ត ដែលប្រែថា ឈានទៅព្រមគ្នា ឆ្លុះបញ្ចាំងដល់អនាគតដែលត្រូវដោះស្រាយនិងធ្វើកិច្ចការរបស់ខ្លួនតទៅដោយសហការគ្នា ពោលគឺ បើជាបច្ចេកបុគ្គល ត្រូវធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អដោយភ្ជាប់ទំនាក់ទំនងនឹងអ្នកដទៃ បើជាគ្រួសារ ត្រូវស្រឡាញ់យោគយល់គ្នាដោយចិត្តមេត្តាករុណា បើជាក្រុមការងារឬរដ្ឋបាល ត្រូវសម្លឹងមើលសាមគ្គីភាពឬសហប្រតិបត្តិការជាគ្រឹះសម្រាប់ផលប្រយោជន៍រួម ព្រោះមហាសង្ក្រាន្តជាវេលាសម្រាប់មនុស្សគ្រប់រូបដែលត្រូវផ្សាភ្ជាប់សមានចិត្តរបស់គ្នានិងគ្នា សម្ដែងសេចក្តីព្រមព្រៀងសាមគ្គី មានមេត្រីចិត្តយឹតយោងគ្នាធ្វើកិច្ចសហប្របត្តិការដើម្បីប្រយោជន៍រួម និងជួយរុញច្រានសង្គម សហគម និង ប្រទេសជាតិឲ្យឈានឆ្ពោះទៅកាន់អភិវឌ្ឃនកម្មសេចក្តីចម្រុងចម្រើនរុងរឿងដូចអារ្យប្រទេសដទៃក្នុងលោក ។  

និង សង្ក្រាន្ត ដែលប្រែថា ឈានទៅជាមួយគ្នាមានន័យថា មនុស្សទំាងឡាយ ទោះបីរស់នៅទីកន្លែងផ្សេងៗគ្នាក៏ដោយ លុះដល់វេលានេះ ពោលគឺ មហាសង្ក្រាន្តនេះមកដល់ ក៏ធ្វើដំណើរទៅរកគ្នា ទៅជួបជុំគ្នាជាមហាគ្រួសារ មិត្រភក្តិ បក្សពួក ក្រុមគណៈ ជាដើម យោងតាមលំអាននេះ អ្នកដែលមានទំនាស់ទាស់ទែងខ្វែងគំនិតគ្នា ឬ ឈ្លោះប្រកែកបែកបាក់គ្នាដោយប្រការណាមួយ ក៏អាចយកពេលវេលានៃមហាសង្ក្រាន្តនេះផ្សះផ្សាគ្នា រួបរួមគ្នា អត់ឱនអភ័យទោសឲ្យគ្នាទៅវិញទៅមក ពោលគឺ បែរមុខមករកគ្នា ចាប់ដៃ រលាក់ដៃ សំពះ គោរពគ្នាដើម្បីកសាងសមានចិត្តយោគយល់ មិត្តភាព សាមគ្គីភាព និង ភារតភាពឡើង ធ្វើឲ្យកើតភាពរឹងមាំ គឺ ស្ថេរភាពនិងសន្តិភាពឡើងក្នុងសង្គម ។

ជាទូទៅ នៅពេលមហាសង្រ្កាន្តមកដល់ គេតែងតែលើកយករឿងនិទានកបិលមហាព្រហ្ម និងធម្មបាលកុមារមកជាគ្រឿងឆ្លុះបញ្ចាំង ប៉ុន្តែនៅទីនេះសូមមិនលើកយកមកតំណាលទេ ប៉ុន្តែសូមលើកយកទស្សនវិជ្ជាជីវិតមកជាគ្រឿងឆ្លុះបញ្ចាំងវិញដើម្បីបានជាគតិធម៌សម្រាប់ការគិតពិចារណា ។​​​ តាមនិទានរឿងនោះបានឆ្លុះបញ្ចាំងឲ្យឃើញថា មនុស្សទំាងឡាយដែលយោនយកកំណើតកើតមក តែងត្រដរតស៊ូ ពុះពាគ្រប់ឧបសគ្គដើម្បីជីវិត ប៉ុន្តែទីអវសាននៃជីវិត គឺ សេចក្តីស្លាប់ពីលោកនេះ បើជីវិតពោរពេញទៅដោយសេចក្តីប្រមាទ ភ្លើតភ្លើនភ្លេចស្មារតី មច្ចុរាជក៏កាត់ក្បាលបុគ្គលនោះទៅដោយឥតស្តាយស្រណោះ ហេតុនោះ ការដែលបុគ្គលមិនស្គាល់ច្បាប់ធម្មជាតិហើយប្រព្រឹត្តទង្វើទ្រើសឃ្នងនិងសេចក្តីធ្វេសប្រហែសផ្សេង ៗ តែងត្រូវមច្ចុរាជកាត់ក្បាលទៅជារឿយ ៗ

អ្នកដែលមិនយល់ដឹងសេចក្ដីពិតរបស់ធម្មជាតិ ប្រមាទក្នុងជីវិតនិងវ័យ ហាក់បីដូចជាព្រមឱនក្បាលឲ្យមច្ចុរាជកាត់យកទៅយ៉ាងគួរឲ្យសោកស្តាយ ជីវិតដែលចាក់បណ្ដោយតាមក្រសែកិលេសនេះឯងជាដើមចមនៃទុក្ខក្នុងសង្សារវដ្ត ប៉ុន្តែយ៉ាងណាក៏ដោយក៏នៅមានមនុស្សខ្លះ ដឹងថា ត្រូវអវិជ្ជា ឧបាទាន កម្មជាដើមគ្របសង្កត់ ឲ្យប្រឈមមុខនឹងវិបត្តិភ័យផ្សេង ៗ ក៏ស្រវាសិក្សាស្រាវជ្រាវរាវរកសច្ចធម៌ដែលជាចម្លើយឲ្យដល់ជីវិតរបស់ខ្លួន ។

អ្នកដែលស្វែងរកចម្លើយបាន ចាត់ទុកថាជាអ្នកយល់ដឹងនិងស្គាល់ជីវិតពិត រមែងជាអ្នកមានជ័យជម្នះលើធម្មជាតិ ជាអ្នកដែលធម្មជាតិសុខចិត្តយល់ព្រមប្រគល់ជីវិតឲ្យតទៅ ហើយខិតខំចិញ្ចឹមបីបាច់ រក្សាជីវិតឲ្យប្រព្រឹត្តទៅលើគន្លងផ្លូវនៃសេចក្តីមិនប្រមាទភ្លើតភ្លើន សមនឹងគុណតម្លៃនៃការកើតមកជាមនុស្ស នៅពេលតម្កល់ជីវិតលើផ្លូវត្រូវបានយ៉ាងពិតប្រាកដហើយ ក៏មិនមានសេចក្តីភ័យខ្លាច ញាប់ញ័រ ឬតក់ស្លត់ចំពោះការកើត ឬ ស្លាប់ទៀតទេ ទោះយ៉ាងណាក៏ដោយ ការមានជ័យជំនះលើធម្មជាតិក្នុងទីនេះ មិនមែនមានន័យត្រឹមតែយកឈ្នះធម្មជាតិខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែសំដៅដល់ការយកឈ្នះធម្មជាតិក្នុងខ្លួនឯងផង ពោលគឺ ធម្មជាតិដែលឈ្នះចិត្តខ្លួនឯង ជ័យជម្នះដែលកើតចេញពីការធ្វើឲ្យជាក់ច្បាស់នូវសភាវៈពិតនៃវត្ថុទំាងពួងនិងស្គាល់វិធីហាមឃាត់ ចិត្តឲ្យឃ្លាតឆ្ងាយពីកិលេស មានលោភ: ជាដើម ទាំងប្រកបដោយសម្មាទស្សន:ចំពោះពិភពលោកនិងជីវិតនេះឯងចាត់ជាជ័យជម្នះយ៉ាងប្រសើរគួរដល់ការឲ្យតម្លៃនិងលើកតម្កើង ។

សង្ក្រាន្ត មានអត្ថន័យច្រើនយ៉ាង ទាំងតាមទស្សន:យល់ឃើញរបស់ប្រជាជនទូទៅទាំងតាមទស្សន:យល់ឃើញរបស់ពុទ្ធសាសនិកជន ទំាងស៊ីជម្រៅនិងមិនស៊ីជម្រៅ ប៉ុន្តែទោះជាយល់ឃើញយ៉ាងណា សង្រ្កាន្តនៅតែមានខ្លឹមសារសម្រាប់ជីវិត ព្រោះសង្ក្រាន្តជាពេលវេលាដែលពញ្ញាក់ស្មារតីមនុស្សឲ្យរលឹកនឹកដល់អតីតៈ បច្ចុប្បន្ន និង អនាគតសម្រាប់ដំណើរជីវិតតទៅ ទោះបីអាកាសក្តៅហេងហាងយ៉ាងណា មនុស្សមនាក៏នៅតែត្រដរតស៊ូពុះពារ សាងសេចក្ដីសប្បាយ ភ្លើតភ្លើន អបអរសាទរពិធីសង្រ្កាន្តយ៉ាងរីករាយរអាករពាយ ។​​  ទោះបីមានទស្សន:បែបណា ឬ គិតយល់យ៉ាងណាក៏ដោយ លុះពេលសង្ក្រាន្តមកដល់ ក៏គួរក្រេបយកពរជ័យសិរីសួស្តីណានីមួយដើម្បីកុំឲ្យសង្ក្រាន្តកន្លងហួសទៅដោយគ្មានបានទទួលប្រយោជន៍អ្វី   សូមត្រឹមតែពរជ័យសិរីសួស្តីដែលបានទទួលនោះ ជាពរជ័យសិរីល្អ ជួយលើកស្ទួយខ្សែជីវិតឲ្យបានប្រសើរឡើង មានចិត្តរីករាយ ស្រស់ថ្លា ផូរផង់ ប៉ុន្តែបើបានទំាងអស់រឹតតែប្រសើរ    បើនឹកអ្វីមិនឃើញ ក៏សូមយកត្រឹមតែពាក្យថា ផ្លាស់ចាស់ យកថ្មីចោលរឿងចង្រៃ យកសិរីជ័យជោគ ឬថា យកថ្មីជាព្រះ យកចាស់ជាមេរៀន ពេលនោះឯង សង្ក្រាន្តក៏មានន័យខ្លឹមសារយ៉ាងពិតប្រាកដ ។  

ទោះចង់ឬមិនចង់ ជីវិតនេះចេះតែឈានទៅមុខយ៉ាងគ្រឿន ៗ ព្រោះថាជីវិតនេះជាផ្នែកមួយនៃធម្មជាតិ ដែលថា ឈានទៅមុខនោះ សំដៅដល់ អាយុឬវ័យតែងឈានទៅជាលំដាប់ គឺ ឈានពីក្មេងទៅកម្លោះឬក្រមុំ រហូតដល់ចាស់ និង ស្លាប់ យ៉ាងនេះឯងហៅថា ឈានទៅមុខជាមួយនឹងពេលវេលា ព្រោះពេលវេលានៅកៀកនឹងជីវិតយើងជាទីបំផុត ម៉្យាងទៀត ការរស់នៅ ឬ វិធីចិញ្ចឹមជីវិតអាស្រ័យទៅលើយើងថាតើគួរតម្រង់ទិសដៅរស់នៅឬចិញ្ចឹមជីវិតយ៉ាងណា តាមវិធីណា របៀបណា បោះជំហានទៅជាមួយនឹងពេលវេលាយ៉ាងណា ឈានទៅបានល្អ បានប្រយោជន៍ឬទេ បើឈានមិនត្រូវ មិនល្អ ក៏ខូចខាត បាត់បង់ ជួនកាលមិនឈានក្នុងពេលដែលគួរឈាន ព្រោះពេលវេលាចេះតែរំកិលដើរទៅមុខ ការចាក់បណ្តោយខ្សែជីវិតឲ្យប្រព្រឹត្តទៅតាមកាលវេលា អាយុ វ័យ ដោយឥតស្រវាទាញយកខ្លឹមសារណាមួយដែលជាប្រយោជន៍ដល់ខ្លួន ចាត់ទុកថាជាមនុស្សប្រមាទ ធ្វេសប្រហែល ព្រោះមិនព្រមបោះជំហានទៅមុខដោយសេចក្តីពុះពារតស៊ូគ្រប់បញ្ហានិងឧបសគ្គ ជីវិតនោះក៏រូញរិល រាថយ មិនរីកចម្រើន រុងរឿង ក្លាយជាជីវិតថមថយរេញរិល ហេតុនេះបើចង់ក្រេបយកប្រយោជន៍ពីមហាសង្ក្រាន្តនេះ យើងត្រូវចេះកែប្រែខ្សែជីវិតខ្លួនឯង ប្រឹងឈានទៅមុខយ៉ាងក្លាហានលើមូលដ្ឋាននៃសេចក្តីមិនប្រមាទក្នុងជីវិតនិងវ័យ គិត និយាយ ធ្វើអ្វី ៗឲ្យុជាប្រយោជន៍ដោយបញ្ញា បើយើងមិនព្រមឈានទៅមុខទេ ក៏ក្លាយទៅជាមនុស្សហួសសម័យ ចាស់គំរិល ជាមនុស្សប្រមាទ ខ្ជិលច្រអូស ថមថយ រួញរា អស់កម្លាំង ចិត្តក្នងការតស៊ូជីវិត ផ្ទុយទៅវិញ ត្រូវឈានទៅមុខប្រណាំងនឹងពេលវេលា ឈានទៅឲ្យបានល្អ ឈានទៅលើផ្លូវត្រូវ មិនត្រូវឈានទៅលើផ្លូវខុស រងគ្រោះដូចក្របីខ្វាក់ដើរធ្លាក់រណ្តៅក្នុងព្រៃនោះទេ ។

ពាក្យថា សង្រ្កាន្ត ញែកជា ២ បទ គឺ សំ ប្រែថា ល្អ ប្រពៃ ព្រមគ្នា ជាមួយគ្នា ក្រាន្ត ប្រែថា ឈានទៅ ដើរទៅ កន្លងទៅ រំកិលទៅ ហេតុនោះ សង្រ្កាន្ត ទើបក្លាយជាគតិធម៌សម្រាប់ដាស់តឿនចិត្តថា សូមឲ្យឈានទៅឲ្យបានល្អប្រពៃ ឈានទៅរកភាពរីកចម្រើន រុងរឿង និង សេចក្ដីសុខ ពោលគឺអភិវឌ្ឍកាយ វាចា ចិត្ត ឲ្យប្រកបដោយ​ សីល សមាធិ បញ្ញា ឲ្យយកបញ្ញាដឹកនាំជីវិតទៅក្នុងផ្លូវត្រឹមត្រូវ ហាត់ពត់លត់ដំខ្លួនជាប្រចាំ បើធ្វើបានយ៉ាងនេះ ឈ្មោះថា ឈានទៅបានយ៉ាងល្អប្រពៃ ម៉្យាងទៀត ពាក្យថា សំ នៅប្រែថា ជាមួយគ្នា ឬ ព្រមគ្នា ហេតុនោះ សង្ក្រាន្ត មានន័យថា ឈានដើរទៅជាមួយគ្នាក៏បាន ឬ ឈានដើរទៅព្រមគ្នាក៏បាន មិនមែនចំពោះតែខ្លួនយើងម្នាក់ទេដែលត្រូវឈានដើរទៅ ប៉ុន្តែមានទំាងមនុស្សក្នុងសង្គម រាប់តាំងពីគ្រួសារជាដើមទៅ ក៏ត្រូវនាំគ្នាឈានដើរទៅជាមួយគ្នា នាំគ្នាឈានទៅដោយមិនបោះបង់ចោលគ្នា ចេះយោគយល់ សន្តោសប្រោសប្រណីដល់គ្នា ត្រូវមានភាពសាមគ្គី ទើបឈ្មោះ ឈានទៅជាមួយគ្នាដោយប្រពៃ ជាហេតុនាំឲ្យជីវិតប្រសើរឡើង សង្គមជាតិក៏រីកចម្រើន ។

ជាការពិត សង្ក្រាន្តមានរាល់ឆ្នាំ ហើយវាក៏រំលឹកយើងរាល់ឆ្នាំដែរ ព្រោះព្រះអាទិត្យឈានដើរទៅមុខគ្រប់វិនាទី ជីវិតយើងអាចចម្រើនឬថមថយចុះក៏បាន អ្នកខ្លះគិតថា យើងបានចម្រើនមួយឆ្នាំទៀតហើយ អ្នកខ្លះថា ថមថយចុះមួយឆ្នាំទៀតហើយ ទោះជាគិតបែបណាក៏ដោយ ក៏សូមឲ្យព្យាយាមធ្វើឲ្យបានល្អ បើគិតថាថមថយចុះ ក៏មិនគួរប្រមាទ ធ្វេសប្រហែស គួរប្រើប្រាស់ពេលវេលាឲ្យបានល្អ មានប្រយោជន៍ ទោះគិតក្នុងផ្លូវសុទិដ្ឋិនិយម ក៏ត្រូវប្រុងប្រយ័ត្នដែរ សរុបសេចក្ដីមក គឺ មិនប្រមាទហ្នឹងឯង ព្រោះសេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់  បមាទោ មច្ចុនោ បទំ. កាលបើរាប់តំាងពីថ្ងៃ ខែ ក្លាយទៅជាឆ្នាំមហាសង្ក្រាន្ត ក៏ត្រូវតែធ្វើប្រយោជន៍ចាប់ពីថ្ងៃនេះតទៅ សមដូចពុទ្ធសុភាសិតថា :- អមោឃំ  ទិវសំ  កយិរា  អប្បេន  ពហុកេន  វា  -  មិនត្រូវបណ្តោយឲ្យពេលវេលារាល់ថ្ងៃកន្លងទៅដោយឥតប្រយោជន៍ទេ ប៉ុន្តែគួរសាងប្រយោជន៍ខ្លះមិនតិចក៏ច្រើន ។

ធ្វើអ្វី ៗ រាល់ថ្ងៃបន្តិចម្តង ៗ លុះដល់ពេញមួយឆ្នាំក៏ច្រើនសន្ធឹកសន្ធាប់ រាល់ ៗ ថ្ងៃ ត្រូវធ្វើឲ្យបានល្អ បានទ្រព្យសម្បត្តិ បានការងារ បានប្រយោជន៍ដល់សង្គម បានជួយជាតិ បានសាងសេចក្ដីសុខដល់ក្រុមគ្រួសារ ឪពុកម្ដាយ ញាតិមិត្ត បានអភិវឌ្ឃជីវិតខ្លួនឯង បានអប់រំចិត្តគំនិតឲ្យប្រពៃឡើង បានសេចក្ដីសប្បាយរីករាយ ជាពិសេស គឺ បានបញ្ញា បានសិក្សាយល់ដឹង បានយ៉ាងនេះ មានតែរីកចម្រើន ព្រោះបានគំនិតល្អៗ អាចផ្លាស់ប្ដូរសង្គមបាន ក្នុងប្រវត្តិសាស្រ្តធ្លាប់មានមកហើយ ព្រោះអ្នកដែលអាចផ្លាស់ប្ដូរសង្គមបាននោះ គឺ បានគំនិត បានបញ្ញានេះឯង គំនិតបញ្ញានេះសំខាន់ណាស់ បើល្អក៏ធ្វើឲ្យមានសន្តិភាព បើអាក្រក់ ក៏គម្រាមកំហែងសន្តិភាព ប្រការសំខាន់ គឺ ត្រូវធ្វើឲ្យបានគ្រប់ខណ: សមដូចព្រះពុទ្ធត្រាស់ថា :- ខណោ  វោ  មា  ឧបច្ចគា - មិនមែនត្រឹមតែរាល់ថ្ងៃទេ គឺ រាល់ខណៈតែម្ដង ។

សហនិពន្ធដោយ ព្រះមហាឱផាត ឋិតញាណោ មហា ៩ ប្រយោគ និង ព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ

អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

วันอาทิตย์ที่ 21 มีนาคม พ.ศ. 2564

ថ្ងៃនេះជាថ្ងៃសីល មកនាំគ្នាអានរឿង "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? មានដូចម្ដេចខ្លះទៅ ?

ថ្ងៃនេះជាថ្ងៃសីល មកនាំគ្នាអានរឿង "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? មានដូចម្ដេចខ្លះទៅ ?

ពលធម៌ គឺ "ធម៌ជា​កម្លាំង" ដោយ​ព្រះ​ពុទ្ធ​ភាសិត​ថា :- "បញ្ចិមានិ ភិក្ខវេ, ពលានិ កតមានិ បញ្ច ? សទ្ធាពលំ, វីរិយពលំ, សតិពលំ, សមាធិពលំ, បញ្ញាពលំ"

សេចក្ដី​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្លាំង​ទាំង​ឡាយ ៥ នេះ, កម្លាំង​៥ នេះ មានដូច​ម្តេច​ខ្លះទៅ? កម្លាំង​​ទាំង​ ៥​នេះ គឺ ៖ 

១. សទ្ធាពលំ​= កម្លាំង​​គឺ​សទ្ធា 
២. វិរិយពលំ= កម្លាំង​គឺ​សេចក្ដី​ព្យាយាម 
៣. សតិពលំ= កម្លាំងគឺ​សេចក្ដី​រឭក​បាន 
៤. សមាធិពលំ= កម្លាំងគឺ​សេចក្ដី​តាំង​ចិត្ត​មាំ 
៥. បញ្ញា​ពលំ= កម្លាំងគឺ​សេចក្ដី​ដឹង​ឆ្លៀវ​ឆ្លាត ។​ 

ធម៌​ទាំង​ ​៥​ ប្រការ​នេះ ហៅ​ថា ឥន្រ្ទិយ​ដូច្នេះ​ក៏​បាន ព្រោះ​ជា​ធំ​ក្នុង​កិច្ច​របស់​ខ្លួន​ទាំង​អស់ ។

អធិប្បាយថា៖ ធម៌​ទាំង​៥​ប្រការ​នេះ ហៅ​ថា ពលៈ គឺ​ជា​កម្លាំង សំដៅ​សេចក្ដី​ថា អ្នក​បរិបូណ៌​ដោយ​ធម៌​៥ ប្រការ​នេះ​ហើយ​ឈ្មោះ​ថា ជា​អ្នក​មាន​កម្លាំង​ដ៏​ក្រៃ​លែង​ជាង​កម្លាំងអ្វីទាំង​អស់ អាច​ប្រកប​ការ​ងារ​ហួស​វិស័យ​ដែល​មនុស្ស​គប្បី​ធ្វើ​បាន អោយសម្រេច​គ្រប់​យ៉ាង​តាម​សេចក្ដី​ប្រាថ្នា ឧបមា​ដូច​ជា​បុរស​មាន​កម្លាំងច្រើន អាច​លី​ឬ​សែង​វត្ថុ​គ្រប់​យ៉ាង​បាន ។ សេចក្ដី​នេះ គួរ​ជ្រាប​អធិប្បាយ​ដោយ​លើក​ការ​ងារ​ផ្លូវ​គតិ​លោក​ឡើង​សំដែង​ដូច​ត​ទៅ​នេះ ។

បុគ្គល​ដែល​នឹង​ប្រកបការ​ងារ​ណា​មួយ​ក្រក្ដី ងាយ​ក្ដី​ត្រូវ​អាស្រ័យ​សទ្ធា គឺ​សេចក្ដី​ជឿ​ជា​មុន គឺ​ជឿ​ក្នុង​ការ​ងារ​នោះ ថា​ជា​ការ​ដែល​មាន​ប្រយោជន៍​ពិតៗ ជា​ការ​ងារ​អាច​នឹង​ហុច​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន សម​នឹង​ដើម​ទុន​ធន​ធាន ព្រម​តាំង​ជឿ​ចិត្ត​ខ្លួន​ក្នុង​ការ​ងារ​ដែល​ធ្វើ​ថាៈ អាច​នឹង​ធ្វើ​បាន ឯការ​ងារ​ដែល​ធ្វើ​ទាំង​អម្បាល​ម៉ាន តែង​នា​ទៅ​អោយសម្រេច​ប្រយោជន៍ ទាំង​ផល​ដែល​ខ្លួន​ប្រាថ្នា​នោះ ខ្លួន​នឹង​បាន​ក៏​ព្រោះ​ការងារ​ដែល​ធ្វើ​ហ្នឹង​ឯង មិន​មែន​បាន​ដោយ​ផ្លូវ​ដទៃ​ឡើយ យ៉ាង​នេះ​កម្លាំង​ចិត្ត ដែល​ធ្វើ​នោះ ក៏​រមែង​កើត​ឡើង កាល​បើ​កម្លាំងចិត្ត​កើត​ឡើង​ហើយ តែង​ដឹក​នាំ​អោយប្រកប​ការ​ងារ​នោះ ។ ដោយ​ឥត​មាន​បង្អែ​បង្អង់ តែ​គង់​រួញ​រា​បាន​ដោយ​អំណាច​នៃ​សេចក្ដី​ខ្ជិល​ច្រអូស ដែល​ចាំ​ស្ទាក់​ដំណើរ​អោយយឺត​យូរ ធ្វើ​ខ្លះ​មិន​ធ្វើ​ខ្លះ ដោយ​អាង​ចាំ​វេលា​នេះ វេលា​នោះ ការ​ងារ​នោះ នឹង​សំរេច​មិន​បាន​ឡើយ ។

ព្រោះហេតុ​នេះ​ឯង​ ធម៌​ក្នុង​លំដាប់​ពីរ​ បន្ទាប់​អំពី​សទ្ធា​មក គឺ ​សេចក្ដី​ព្យាយាម ទើប​ជា​គុណ​ដែល​ត្រូវ​ប្រាថ្នា​មួយ​ទៀត ព្រោះ​ជា​គុណធម៌ ដែល​ជំរុញ​ទាញ​នាយ​ចិត្ត​អោយយ​ប្រកប​កិច្ចការ មិន​អោយរួញរា អាច​ជួយ​ទំនុក​បំរុង​តាំង​ចិត្ត​ធ្វើ​ដោយ​សេចក្ដី​ក្លាហាន​ប្រឹង​ប្រែង ។ ធម្មតា​បុគ្គល​តាំង​ព្យាយាម ប្រឹង​ក្នុង​ការ​ងារ​នោះៗ ហើយ​តែង​ជួប​ប្រទះ នឹង​សេចក្ដី​ជំពាក់​ទាក់​ទាម​ក្នុង​ចន្លោះៗ ដែល​ជា​ធម្មតា​របស់​ការងារ​ក្នុង​លោក កាល​បើ​ជួប​ប្រទះ​នឹង​សេចក្ដី​ទាក់​ទាម​បែប​នោះ​ហើយ បើ​មិន​មាន​សតិ​គ្រប់​គ្រង​រក្សា​ចិត្ត​ទេ ចិត្ត​ក៏​មិន​គួរ​ដល់​ការងារ គឺ​តែង​លះចោល​ការ​ងារ​នោះ បាន​ដោយ​ងាយ​ មិន​ត្រិះរិះ​រក​ឧបាយ មិន​គិត​រក​ផ្លូវ​ដែល​បន្ទោបង់ កែ​កុន​អោយឃ្លាត​ផុត​ចាក​សេចក្ដី​ជំពាក់​ទាក់​ទាម​នោះៗ ចេញ​ឡើយ កាល​បើ​ដូច្នេះ​ការ​ងារ​នោះ ក៏​មិន​សម្រេច ។

ដោយ​ហេតុ​នេះ ក្នុង​លំដាប់​ទី ៣ បន្ទាប់​អំពី​សេចក្ដី​ព្យាយាម​មក​ ទើប​ត្រូវ​អាស្រ័យ​សតិ​ផង ព្រោះ​សតិ​ជា​គុណធម៌​គ្រប់​គ្រង​រក្សា​ចិត្ត អោយប្រព្រឹត្ត​ទៅ​តែ​ក្នុង​ការ​ងារ​នោះៗ ដាស់​តឿន​ចិត្ត​មិនអោយ​រុញ​រា ក្នុង​កាល​ដែល​ជួប​ប្រទះ​សេចក្ដី​ជំពាក់​ទាក់​ទាម អាច​ជំរុញ​ពុះ​ពារអោយ​អង់​អាច​ក្នុង​ការ​ងារ​ដែល​ត្រូវ​ធ្វើ​រក​ឧបាយ​ក្នុង ​វិធី​កែ​កុន មិន​តែ​ប៉ុណ្ណោះ សតិ​នេះ​ជា​គ្រឿង​ការពារ​អោយធ្វើ​ការ​ងារ​នោះៗ មិន​អោយភ្លាំង​ទៅ​បាន ទាំង​ជា​ហេតុ​ អោយកត់​ចំណាំ​នឹង​អោយរឭក​បាន​នូវ​ការ​ងារ ដែល​ធ្វើ​ត​ទៅ​ខាង​មុខ​ផង រួម​សេចក្ដី​ថា "សតិ​ជា​គ្រឿង​ធ្វើ​ចិត្ត​អោយគួរ​ដល់​ការងារ" ។

ធម្មតា​ចិត្ត សូម្បី​តាំង​នៅ​ក្នុង​សេចក្ដី​គ្រប់​គ្រង​រក្សា​នឹង​សេចក្ដី​ទំនុក​បំរុង​ គាំ​ទ្រ​របស់​សតិ​ក៏​ពិត​មែន​ហើយ តែ​ជួន​កាល​សតិ​មិន​អាច​រក្សា​ចិត្ត​បាន ព្រោះ​ចិត្ត​មាន​អំណាច​ច្រើន​ជាង ដល់​វេលា​ល្អ​ក៏​ល្អ ដល់​វេលា​អាក្រក់​កើត​ឡើង​ហើយ សតិ​ក៏​នៅ​ជា​សតិ មិន​អាច​រក្សា​ការ​ពារ​ចិត្ត​បាន​បើ​មិន​ដូច្នោះ សតិ​ដែល​ជា​អ្នក​គ្រប់​គ្រង​ហ្នឹង​ឯង មាន​វេលា​ភ្លាត់​ភ្លាំង​ខូច​ខាត​ដូច​គ្នា កាល​បើ​សតិ​ភ្លាត់​ភ្លាំង​ហើយ ចិត្ត​ក៏​តែង​រាយ​មាយ មាន​សេចក្ដី​ប្រែ​ប្រួល​ទៅ​ជា​ច្រើន​ផ្លូវ មិន​អាច​ត្រិះរិះ​ដល់​ការ​ងារ ដែល​ខ្លួន​ធ្វើ​សោះ​ឡើយ ការ​ងារ​នោះ​ក៏​ខាន​សំរេច ។

ព្រោះ​ហេតុ​នោះ ក្នុង​លំដាប់​ទី ៤ បន្ទាប់​ពី​សតិ​មក ត្រូវ​ប្រើ​សមាធិ ​មួយ​ទៀត ព្រោះ​សមាធិ​ជា​គុណ​ធម៌​គ្រប់​គ្រង​ចិត្ត មិន​អោយរាយ​មាយ អោយប្រព្រឹត្ត​ស្មោះ​ស្មើ​ដោយ​អាការ​ដ៏​មាំ​មួន មិនអោយយ​ចិត្ត​ប្រែ​ប្រួល​ទៅ​ក្នុង​អារម្មណ៍​ដទៃ​គ្រប់​យ៉ាង អោយស្ថិត​នៅ​តែ​ក្នុង​ការ​ងារ​នោះ ។

កាល​បើ​ដូច្នោះ ការ​ងារ​ដែល​ខ្លួន​ធ្វើ​នោះ រាប់​ថា​បាន​ចូល​ទៅ​កាន់ សេចក្ដី​សំរេច តែ​ដែល​មិន​បាន​សំរេច​នោះ ព្រោះ​ខ្វះ​បញ្ញា​ដែល​ជា​កម្លាំង​សំខាន់​បំផុត​ក្នុង​កម្លាំងទាំង​៥​នោះ ។

ព្រោះហេតុ​នេះ ក្នុង​លំដាប់​ទី ៥ បន្ទាប់​អំពី​សមាធិ​នោះ ត្រូវ​ប្រកប​ដោយ​បញ្ញា​មួយ​ទៀត ព្រោះ​បញ្ញា​ជា​គុណធម៌ ធ្វើ​អោយឈ្លាស​វៃ​អង់​អាច​តាម​ធម្មតា​និយម បើ​បុគ្គល​មាន​បញ្ញា ដឹង​ហេតុ​នៃ​សេចក្ដី​វិនាស​និង​សេចក្ដី​ចំរើន អោយដំណើរ​ការ​ងារ​របស់​ខ្លួន​នោះ ឃ្លាត​ចាក​សេចក្ដី​អាក្រក់​ចេញ អោយប្រព្រឹត្ត​ទៅ តែ​ក្នុង​ផ្លូវ​ល្អ ផ្លូវ​ប្រពៃ កាល​បើ​ដូច្នោះ ការងារ​របស់​ខ្លួន​ដែល​ប្រកប​នោះ តែង​បាន​សំរេច​ដោយ​ងាយ ប្រយោជន៍​ដែល​ប្រាថ្នា ផល​ដែល​ខ្លួន​ប៉ុនប៉ង ក៏​តែង​កើត​ឡើង​តាម​សេចក្ដី​ប្រាថ្នា ។

ធម៌ ៥ ប្រការ​នេះ សុទ្ធ​តែ​ជា​កម្លាំង​ដ៏​ក្រៃ​លែង ក្នុង​ការ​ប្រកប​ការ​ងារ​ដូច​សំដែង​មក​នេះ ទើប​មាន​ឈ្មោះ​ថា​ ពលៈ ។ មួយ​ទៀត​ធម៌​ទាំង​៥ ប្រការ​នេះ មាន​ឈ្មោះ​ថា ឥន្រ្ទិយៈ ដោយ​អធិប្បាយ​ថា៖ ជា​ធំ​ក្នុង​កិច្ច​របស់​ខ្លួន គឺ​សទ្ធា​ក៏​ជា​ធំ​ខាង​ចំណែក​សទ្ធា វិរិយៈ ក៏​ជា​ធំ​ខាង​វិរិយៈ សតិ​ក៏​ជា​ធំ​ខាង​ចំណែក​សតិ​ សមាធិ​ក៏​ជា​ធំ​ខាង​ចំណែក​សមាធិ, បញ្ញា​ក៏​ជា​ធំ​ខាង​ចំណែក​បញ្ញា, ជា​ធំ​ផ្សេងៗ​គ្នា មិន​បាច់​អាស្រ័យ​គ្នា ដូច​ពលៈ​ទេ ព្រោះ​ហេតុ​នោះ ទើប​មាន​ឈ្មោះ​ថា​ឥន្រ្ទិយៈ ។

ហេតុ​ដូច​ម្តេច​បាន​ជា សទ្ធា, វិរិយ, សតិ, សមាធិ,​ បញ្ញា, ទើប​មាន​ឈ្មោះ​ថា​ធម៌​ជា​កម្លាំង ឬ​ជា​ធំ​ក្នុង​កិច្ច​របស់​ខ្លួន ?

កម្លាំង ​ជា​គ្រឿង​ទំនុក​បំរុង​អោយកិច្ចការ​ ដែល​ខ្លួន​ប្រាថ្នា​ប៉ុន​ប៉ង​បាន​ដល់​សេចក្ដី​សំរេច ដូច​យ៉ាង​ស្រុក​នគរ នឹង​មាន​ជ័យ​ជំនះ ឈ្នះ​សត្រូវ​ខាង​ក្រៅ​បាន​ ក៏​ត្រូវ​អាស្រ័យ​កម្លាំងទាហាន និង​កម្លាំង​ទ្រព្យ ដែល​ជា​គ្រឿង​ចិញ្ចឹម​គ្នា ដែល​ហៅ​ថា​កម្លាំង​កាយ​កម្លាំង​ទ្រព្យ មួយ​ទៀត​ការ​ដែល​ឈ្នះ​សត្រូវ​ខាង​ក្នុង ក៏​ត្រូវ​អាស្រ័យ​កម្លាំងការ​ឆ្លៀវ​ឆ្លាស ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ បើ​មិន​មាន​កម្លាំងទាំង​អម្បាល​នេះ​ទេ កិច្ច​ដែល​ខ្លួន​ប៉ុន​ប៉ង​នោះ ក៏​មិន​បាន​សម្រេច, សេចក្ដី​នេះ មាន​ឧបមា​យ៉ាង​ណា, កិច្ច​ខាង​ដើម​ដែល​បុគ្គល​គប្បី​ធ្វើ ក៏​ដូច្នោះ​ដែរ ។

បណ្ដា​កិច្ចការ​ ទាំង​ពួង ដែល​ត្រូវ​ធ្វើ​ដោយ​កាយ​តែង​អាស្រ័យ​ចិត្ត​ ព្រោះ​ចិត្ត​ជា​ធំ​ក្នុង​កិច្ចការ​ដែល​បង្គាប់​អវយវៈ​ទាំង​អស់ កាយ​ប្រៀប​ដូច​រូប​តុក្កតា ចិត្ត​ដូច​មនុស្ស​អ្នក​ទាញ រូប​តុក្កតា​ នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ក៏​ព្រោះ​មនុស្ស​ទាញ ព្រោះ​ហេតុ​នេះ​ចិត្ត​មាន​កម្លាំង ទើប​ញ៉ាំង​កាយ​អោយក្លាហាន ប្រកប​កិច្ចការ​សម្រេច​តាម​សេចក្ដី​ប្រាថ្នា​បាន បើ​មិន​មាន​កម្លាំង​ចិត្ត​ទេ ក៏​នឹង​ធ្វើ​កិច្ច​ការ​អ្វី​មិន​កើត ដូច​បុគ្គល​ដែល​មាន​កម្លាំងខ្លាំង ល្មម​នឹង​ធ្វើ​កិច្ចការ​ទាំង​ពួង​បាន​ពិត តែ​បើ​ខ្វះ​សទ្ធា​គឺ​សេចក្ដី​ជឿ​ថា អំពើ​ដែល​ត្រូវ​ធ្វើ​នឹង​បាន​ផល​យ៉ាង​នេះ​ហើយ កាយ​ក៏​មិន​ប្រាថ្នា​នឹង​ធ្វើ សូម្បី​មាន​សទ្ធា​ជា​គ្រឿង​ឧបត្ថម្ភ​ហើយ ចិត្ត​ក៏​មិន​ងាយ​នឹង​ធ្វើ​អ្វី​កើត បើ​មិន​មាន​សេចក្ដី​ព្យាយាម​កាយ​ជួយ​ជា​កម្លាំង​ផង​ទេ ក៏​មិន​អាច​នឹង​ធ្វើ​អ្វី​បាន គ្រាន់​តែ​នឹក​ចង់​ មិន​ចេះ​អស់​ មិន​ចេះ​ហើយ​ប៉ុណ្ណោះ ។ ឯ​ប្រយោជន៍​ដែល​ត្រូវ​បាន ក៏​មិន​បាន​ដូច​បំណង ព្រោះ​ហេតុ​នោះ ទើប​ត្រូវ​អាស្រ័យ​សេចក្ដី​ព្យាយាម ។​ សេចក្ដី​ព្យាយាម​នេះ​ឯង អាចអោយ​បាន​សំរេច​ប្រយោជន៍​គ្រប់​យ៉ាង​ដល់​បុគ្គល ដែល​ប្រឹង​ប្រែង​ឧស្សាហ៍​ព្យាយាម​សន្សំ ធ្វើ​នូវ​កិច្ចការ​សព្វ​សារពើ ដោយ​មិន​ទំរន់​អាង​ដល់​ទោស​ខ្ជិល​ទាំង​៦​យ៉ាង មាន​មិន​ធ្វើ​ការងារ​ដោយ​អាង​ថា​ត្រជាក់​ណាស់ រងាណាស់​ជា​ដើម កាល​បើ​បុគ្គល មិន​ទំរន់​អាង​ដល់​ខ្ជិល​ហើយ មាន​សេចក្ដី​ឧស្សាហ៍​ព្យាយាម​ប្រកប​ការ​ងារ​ទាំង​ពួង ទ្រព្យ​សម្បត្តិ​នឹង​សម្បូណ៌​ពោរ​ពាស​ដល់​បុគ្គល​នោះ ដោយ​ឆាប់​រហ័ស ព្រោះ​តែ​បុគ្គល​នោះ មិន​មាន​សេចក្ដី​រួញ​រា​ចំពោះ​ក្ដៅ​និង​ត្រជាក់ ដូច​ជា​ស្មៅ​មិន​អើ​ពើ​នឹង​កំដៅ​ថ្ងៃ និង​ត្រជាក់ បើ​ទុក​ជា​ក្ដៅ​ត្រជាក់​យ៉ាង​ណា ក៏​ស្មៅ​មិន​រួញ​តឿ​ទាប​ចុះ​ទៅ​ឡើយ សេចក្ដី​នេះ​សម​ដូច​ពុទ្ធ​ភាសិត​ថា ៖

យោ  ច  សីតញ្ច  ឧណ្ហញ្ច  តិណា​ ​ ភិយ្យោ  ន  មញ្ញតិ,   ករំ  បុរិសកិច្ចានិ  សោ,  សុខា  ន  វិហាយតិ ។

សេចក្ដីថា ៖ នរជន​ណា​មួយ កាល​បើ​កំពុង​ធ្វើ​ការ​ងារ​ដែល​បុរស​ត្រូវ​ធ្វើ​នោះ មិន​សំគាល់​នូវ​ត្រជាក់​ និង​ក្ដៅ ដោយ​ក្រៃ​លែង​ជាង​ស្មៅ គឺ​ថា​មិន​អើ​ពើ​ក្នុង​ត្រជាក់​និង​ក្ដៅ ដូច​ជា​ស្មៅ នរជន​នោះ​ឯង​ នឹង​មិន​សាប​សូន្យ មិន​ឃ្លាត​ចេញ​ពី​សេចក្ដី​សុខ​ឡើយ ។

ម្យ៉ាង ទៀត​នរជន​ណា ​ដែល​ខ្ជិល​ច្រអូស​មិន​គិត​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ គិត​តែ​ដើរ​លេង​ស៊ី​ផឹក សេព​គប់​នឹង​មិត្ត​អាក្រក់ ជា​មនុស្ស​ កកែ កករ រក​តែ​រឿង​ទាស់​ទែង មនុស្ស​បែប​នេះ មិន​ងាយ​នឹង​ធ្វើ​ខ្លួន​អោយបាន​សេចក្ដី​សុខចំរើន ទេ​មាន​តែ​សេចក្ដី​វិនាស​ម្យ៉ាង កាល​ដែល​ខ្លួន​នៅ​មាន​កម្លាំង​កំហែង​មាំ​មួន​រឹង​ប៉ឹង មិន​ប្រឹង​រក​ទ្រព្យ​សម្បត្តិ​មក​ទុក​ដាក់ អោយគង់​វង្ស​នៅ​ស្ថិត​ស្ថេរ​ចិរកាល​ត​ទៅ​ទេ ព្រោះ​តែ​សេចក្ដី​ប្រមាទ​ខ្ជិល​ច្រអូស​ចូល​មក​លុក​លុយ​ម្ល៉ោះ​ហើយ​ទ្រព្យ​សម្បត្តិ​ពី​ណា​ នឹង​កើត​មាន? កាល​បើ​មិន​មាន​ទ្រព្យ​សម្បត្តិ​ហើយ សេចក្ដី​សុខ​ក៏​មិន​មាន​ឡើយ លុះ​ដល់​យូរ​ទៅ​សម្លៀក​បំពាក់​ ក៏រហែក​អស់ ដើរ​អាវ៉ា​សែ អនាថា​ឥត​ទីពឹង ដេក​ដោយ​ម្លប់​ឈើ ចិញ្ចើម​ថ្នល់​ធ្វើ​ភ្នែក​ភ្លឹះៗ ទាំង​ចំណី​អាហារ​សោត​ទៀត ស្ទើរ​តែ​រក​បំពេញ​ពោះ​មិន​បាន បើ​បាន​ក៏​បាន​ដោយ​ថោក​ទាប មនុស្ស​ដែល​ធ្លាក់​ខ្លួន​ទៅ​កាន់​ឋានៈ ដ៏​ថោក​ទាប​យ៉ាង​នេះ​ឯង ព្រោះ​តែ​មិន​មាន​សេចក្ដី​ឧស្សាហ៍​ព្យាយាម​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ ជា​មនុស្ស​ខ្ជិល​ច្រអូស បាន​ជា​ធ្លាក់​ខ្លួន​ទៅ​កាន់​ឋានៈ ដើរ​ថោក​ទាប​យ៉ាង​នេះ ។

ព្រោះ​ហេតុ​នេះ គួរ​យើង​ខំ​ប្រឹង ប្រកប​ការ​ងារ​អោយយ​ម៉ឹង​ម៉ាត់​ឡើង ត្រូវ​កំចាត់​បង់​សេចក្ដី​ខ្ជិល​ច្រអូស​ចេញ​ពី​ខន្ធ​សន្ដាន ហើយ​ញ៉ាំង​វិរិយៈ សេចក្ដី​ព្យាយាម​ប្រឹង​ប្រែង​អោយកើត​មាន​ឡើង កាល​ណា​បើ​មាន​វិរិយៈ ហើយ​ទ្រព្យ​សម្បត្តិ​គង់​តែ​កើត​មាន​ពិត​ប្រាកដ ។

មួយទៀត មាន​នរជន​ពួក​ខ្លះ​ច្រើន​ប្រកាន់​លទ្ធិ ​យថាកម្ម គឺ​លទ្ធិ​ដែល​ធ្វើ​អ្វី​ហើយ​មិន​ប្រឹង​ប្រែង​ធ្វើ​អោយមែន​ទែន​ទេ ធ្វើ​ទៅ​តាម​បុណ្យ​តាម​កម្ម​ដោយ​ជឿ​ថា បើ​បុណ្យ​យើង​មាន​ចាំ​បាច់​ទៅ​ធ្វើ​ប៉ុន្មាន យើង​គង់​តែ​នឹង​បាន​ជា​សេដ្ឋី ជា​អ្នក​មាន ជា​ដើម​មិន​ខាន ដល់​គិត​ដូច្នេះ​ហើយ ធ្វើ​អ្វី​ក៏​សុទ្ធ​តែ​សោះ​អង្គើយ​ទាំង​អស់ រៀន​សូត្រ​ក៏​មិន​ពិត​ប្រាកដ​ ធ្វើ​ជំនួញ​ជួញ​ប្រែ​អ្វី​ក៏​មិន​ប្រឹង​ប្រែង ធ្វើ​ស្រែ​កាប់​ចំការ​ច្បារ​ដំណាំ​ក៏​មិន​ខ្នះ​ខ្នែង អាង​ឡើង​តែ​ស្រែក​បន់​ស្រន់​អំពាវ​នាវ​រក​ទេញ្ដ អោយលោក​ចុះ​មក​ជួយ ។ ពុំ​គួរ​អោយទេញ្ដ​ជួយ​ទន្ទេញ អោយ​ជួយ​លក់​ដូរ​ អោយបាន​ជា​ធំ​ឆាប់ អោយបាន​ចំណេញ​មាន​កំរៃ​ច្រើន​ដូច្នោះ​ទេ បន់​ស្រន់​អោយទេញ្ដ​ជួយ​យក​ទឹក​និង​ដី​ មក​ចាក់​ស្រែ​ចំការ​ច្បារ​ដំណាំ​អោយ ដើម្បី​អោយលូត​លាស់​មាន​ផ្លែ​ផ្កា​សម្បូណ៌​ឡើង​មិន​គិត​ខំ​ប្រឹង​រៀន​ សូត្រអោយមែន​ទែន​ឡើយ តស៊ូ​នឹង​សេចក្ដី​លំបាក​គ្រប់​យ៉ាង មិន​ខំ​ប្រឹង​ប្រែង​ធ្វើ​ជំនួញ​ជួញ​ប្រែ​ដោយ​យក​ចិត្ត​ទុក​ដាក់ អត់​ធន់​នឹង​ឧបស័គ្គ​គ្រប់​ផ្លូវ​ ស៊ូទ្រាំ​នឹង​សេចក្ដី​លំបាក​នឿយ​ហាត់​គ្រប់​ប្រការ មិន​ខំ​ភ្ជួរ​រាស់​កាប់​ឆ្កា អោយ​ម៉ឺង​ម៉ាត់ បាច​ទឹក​បញ្ចូល ឬ​ជីក​ប្រឡាយ​បង្ហូរ​ទឹក រក​ជី​ចាក់​ដោយ​សេចក្ដី​ខ្មី​ឃ្មាត​នោះ​ឡើយ គិត​តែ​បន់​ស្រន់​ទេញ្ដ​តែ​ម្យ៉ាង​កាល​បើ​មាន​សេចក្ដី​សង្ឃឹម នៅ​លើ​ទេញ្ដ​ដូច្នោះ​ហើយ សេចក្ដី​ប្រឹង​ប្រែង​គ្រប់​ផ្លូវ ក៏​បន្ធូរ​បន្ថយ​ចេញ​ទៅ​អស់​ដេក​ចាំ​មើល​ផ្លូវ​ទេញ្ដ​ចុះ​មក​ជួយ មិន​ដឹង​ទេញ្ដ​ណា ក៏​នឹង​ចាំ​តែ​ចុះ​មក​ជួយ​អ្នក​នោះ បើ​ទៅ​កើត​ជា​ទេញ្ដ​ហើយ នៅ​តែ​ត្រូវ​វេន​ចុះ​មក​ជួយ​រៀន​សូត្រ​សិក្សា​ជួយ​លក់​ជួយ​ដូរ ជួយ​ភ្ជួរ​ស្រែ​កាប់​ចំការ អោយមនុស្ស​អោយលំបាក​ដូច្នោះ​ទៀត តើ​ចាំ​បាច់​ទៅ​កើត ជា​ទេញ្ដ​ធ្វើ​អ្វី? នៅ​ជា​មនុស្ស​លោក​វិញ​ ស្រួល​ជាង​ទៅ​កើត​ជា​ទេញ្ដ បើ​នៅ​តែ​មក​ជួយ​ធ្វើ​ការ​ដដែល​ដូច្នោះ ។

បើ​បន់​ស្រន់​ទៅ លោក​ជួន​ជា​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា បាន​ប្រទះ​ត្រូវ​បំណន់​របស់​ខ្លួន ក៏​តាំង​សរសើរ​ភ័ព្វ​សំណាង ថា​ទេញ្ដ​ជួយ​ខ្លួន​ ទេញ្ដ​មាន​ឫទ្ធិ​មាន​អំណាច លក់​មិន​ដាច់​ខាត​ទុន ធ្វើ​ស្រែ​ចំការ​មិន​បាន​ផល ក៏​តោង​ជេរ​ប្រទេច​ផ្ដាសា​ដល់​ពួក​ទេញ្ដ ដោយ​ពាក្យ​ទ្រគោះ​បោះ​បោក​ផ្សេងៗ កាល​បើ​មាន​សេចក្ដី​ប្រមាទ​ចូល​មក​លុក​លុយ​ក្នុង​ខ្លួន​ធ្វើ​អោយចិត្ត​កករ​ ល្អក់​សៅ​ហ្មង​ដូច្នោះ​ហើយ ក៏​ចេះ​តែ​ហិន​ហោច​ចុះ​ឥត​មាន​សេចក្ដី​ចំរើន​លូត​លាស់​ដុះ​ដាល​ទៅ​មុខ​ឡើយ លទ្ធិ​បែប​នេះ​ហើយ ដែល​ហៅ​ថា លទ្ធិ យថាកម្ម គឺ​ធ្វើកិច្ចការ​អ្វី​ផង​ទាំង​ពួង​សុទ្ធ​តែអោយ​ទេញ្ដ​ចុះ​មក​ជួយ​សំរេច​អោយទាំង​អស់ មិន​ប្រឹង​អោយបាន​សំរេច​ដោយ​ខ្លួន​ឯង​ទេ លទ្ធិ យថាកម្ម​ នេះ បើ​មាន​នៅ​លើ​រូប​បុគ្គល​ណា​ហើយ​ត្រូវ​លះ​ចោល​ចេញ ​កុំអោយអប្ប​វ​មង្គល​នេះ នៅ​បាន​ឡើយ ។

ព្រោះ​ហេតុ​នោះ នរជន​ដែល​ប្រាថ្នា​នូវ​សេចក្ដី​ចំរើន​ដល់​ខ្លួន ត្រូវ​ប្រឹង​អោយពេញ​ដៃ​ពេញ​ជើង​ឡើង ប្រឹងអោយ​អស់​ពី​ចិត្ត​ឡើង កុំ​ធ្វើ​អ្វី ដោយ​ផ្សង​សំណាង​ថា ៖​ មើ! បើ​សំណាង​យើង​មាន យើង​បាន​សាង​ទុក​ពី​មុន​មក កិច្ចការ​របស់​យើង​នោះ គង់​តែ​នឹង​បាន​សំរេច​ដល់​យើង​ជា​មិន​ខាន​ទេ ។

ការ​ដែល​ជន​ធ្វើ​អ្វីៗ ហើយ​គិត​ដូច្នេះ​នេះ​ពុំ​ប្រពៃ​ឡើយ សំណាង​ដែល​យើង​បាន​សាង​មក​នោះ ក៏​គឺ​បាន​ចាត់​អោយយើង​មក​កើតជា​មនុស្ស​ ចាត់​អោយយើង​មាន​អវយវៈ គ្រប់​គ្រាន់​មិន​ខ្វះ​ខាត មិន​វិកល​វិការ​ដៃ​ជើង​បាក់​ភ្នែក​ខ្វាក់ ត្រចៀក​ថ្លង់​នោះ​ហើយ ត្រង់​ដែល​ធ្វើ​របរ​អ្វី​ផង​ទាំង​ពួង​នោះ ក៏​ស្រេច​តែ​នឹង​យើង​ត្រូវ​ធ្វើ​ខ្លួន​ឯង សំណាង​ក៏​មិន​អាច​នឹង​បង្ហូរ​ទ្រព្យ​សម្បត្តិ ឬ​កិច្ចការ​សព្វ​ជំពូក​មក​អោយយើង​បាន ក្នុង​ពេល​ដែល​យើង​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ សំណាង​ក៏​មិន​លះ​បង់​ចោល​យើង​ស្មោះ គង់​តែ​នឹង​ជួយ​យើង​ត​ទៅ បើ​យើង​ខំប្រឹង​ធ្វើ​កិច្ចការ​ទាំង​ពួង ដោយ​យក​ចិត្ត​ទុក​ដាក់​តែ​សំណាង​នឹង​លះ​បង់​ចោល​យើង​នោះ នឹង​មិន​ជួយ​យើង​ក្នុង​កាល​ដែល​យើង​ដេក​នៅ​ស្ងៀម​មិន​ធ្វើ​អ្វីៗ ខំ​តែ​ស្រែក​ហៅ​ព្រែង​សំណាង​ទទេ ។ នោះ​ហើយ​នឹង​មិន​ជួយ​យើង​ក្នុង​វេលា​ដែល​ធ្វើ​ការ​ងារ បែប​សោះ​អង្គើយ​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់? ហើយ​ត្រូវ​ខំ​ធ្វើ​កិច្ចការអោយ​ពេញ​កម្លាំង​តែ​ម្យ៉ាង បើ​មាន​ឧស្សាហ៍​ព្យាយាម​ យក​ចិត្ត​ទុក​ដាក់ ដោយ​ម៉ឺង​ម៉ាត់​ចំពោះ​កិច្ចការ​ដែល​ខ្លួន​ត្រូវ​ធ្វើ​នោះ ទ្រព្យ​សម្បត្តិ​នឹង​កើត​ប្រាកដ កាល​បើ​មាន​ទ្រព្យ​សម្បត្តិ​ហើយ​សេចក្ដី​សុខចំរើន តែង​តែ​ហុច​អោយរាល់​កាល​រាល់​វេលា ក្នុង​បច្ចុប្បន្ន​នេះ រហូត​ទៅ​ដល់​បរ​លោក​នាយ ។

វិរិយៈ​សេចក្ដី​ព្យាយាម​នេះ ជា​ហេតុ​អោយបាន​សំរេច​សេចក្ដី​ប្រាថ្នា​គ្រប់​យ៉ាង ព្រោះ​ហេតុ​នោះ បាន​ជា​ចាត់​ថា​មាន​កម្លាំង ទើប​អាច​ធ្វើ​ការ​ទាំង​ពួង​ពេញ​កម្លាំង ដែល​គួរ​ធ្វើ​ទៅ​បាន ព្រោះ​ហេតុ​នោះ ​ត្រូវ​ប្រើ​កម្លាំង​សតិ បំពេញ​ឡើង​ទៀត ដើម្បី​ជា​ជំនួយ​ចិត្ត អោយមាន​កម្លាំង​ហើយ​បង្គាប់​កាយ​ អោយធ្វើ​ការ​ទាំង​ពួង ដែល​ខ្លួន​យើង​ត្រូវ​ការ​ពិតៗ តែ​ការ​ដែល​សតិ​ជា​គ្រឿង​ត្រួត​ត្រា​កម្លាំង​ក្លាហាន​នឹង​នៅ​ក្នុង​អារម្មណ៍​តែ​មួយៗ ដោយ​ហេតុ​នេះ ​ត្រូវ​អាស្រ័យ​កម្លាំងគឺ​សមាធិ​ទៀត ទើប​រិត​តែ​មាន​កម្លាំងច្រើន​ឡើង ។ ក៏​កម្លាំង​ត្រឹម​តែ​ប៉ុណ្ណេះ មិន​សូវ​ពូកែ​ណាស់​នៅ​ឡើយ​ទេ បើ​ការ​ធំៗ ក៏​ល្មម​សំរេច​បាន​ដូច​ប្រាថ្នា បើ​កិច្ច​ណា​ដែល​ល្អិត​ជ្រាល​ជ្រៅ ជា​របស់​កំបាំង​ដូច​ជា​កិលេស ដែល​ដេក​ត្រាំ​នៅ​ក្នុង​សន្ដាន ហើយ​ប្រើ​ត្រឹម​តែ​កម្លាំង​ប៉ុណ្ណោះ ក៏​មិន​អាច​នឹង​កម្ចាត់​ទៅ​បាន​ឡើយ ។ លុះ​តែ​អាស្រ័យ​បញ្ញា ​រក​ហេតុ​ផល​ អោយដឹង​តាម​ការពិត​ជា​គ្រឿង​យឹត​យោង​ផង ទើប​អាច​អោយកិច្ច​ទាំង​នោះ ​សម្រេច​ទៅ​បាន។

អធិប្បាយ​មក​ត្រឹម​តែ​ប៉ុណ្ណេះ ក៏​អាច​នឹង​បាន​ជា​គ្រឿង​សំគាល់​កម្លាំង​ចិត្ត​ប្រការ ១ សម​ដូច​ជា​ពុទ្ធ​ភាសិត ដែល​សំដែង​ចំពោះ​ ព្រះបាទ​បសេនទិកោសល​ ថា ៖ 

"អាបទាសុ  ខោ  មហារាជ  ថាមោ  វេទិតព្ពោ.  សោ  ច  ខោ  ទីឃេន  អទ្ធុនា  ន  ឥត្តរំ, មនសិករោតា នោ អមនសិករោតា, បញ្ញវតា នោ ទុប្បញ្ញេន."

សេចក្ដី​ថា "បពិត្រ​មហាររាជ​! កម្លាំង​ចិត្ត​បណ្ឌិត​គប្បី​ដឹង​បាន ក្នុង​អន្ដរាយ​ទាំង​ឡាយ និង កម្លាំងចិត្តនេះឯងបណ្ឌិត​គប្បី​ដឹង​បាន ដោយរយៈកាលវែងឆ្ងាយ មិនមែនដោយរយៈកាលបន្តិបន្តួច  មនសិការគប្បី​ដឹង​បាន មិនមនសិការ មិនគប្បី​ដឹង​បាន បណ្ឌិតជាអ្នកមានបញ្ញាគប្បី​ដឹង​បាន បុគ្គលអ្នកមានបញ្ញាអាក្រក់ មិនគប្បី​ដឹង​បាន ។

កម្លាំង​ចិត្ត​បែប​នេះ អាច​ធ្វើ​បុគ្គល​អោយជា​ឥស្សរជន​បាន ឥស្សរជន​ ដែល​ប្រកប​ដោយ​កម្លាំង​ចិត្ត​បែប​នេះ​ហើយ រមែង​រក្សា​សេចក្ដី​សុខ​សំរាន្ដ​របស់​ខ្លួន និង​បុគ្គល​ដទៃអោយយ​ស្ថិត​ស្ថេរ​នៅ​បាន​ដូច្នេះ​ជា​ដើម ទើប​ជា​គុណ​គួរ​សព្វសាធុជន​ទាំង​ឡាយ​ប្រាថ្នា​ណាស់ ព្រោះ​ថា​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន ដែល​ទៅ​ជា​មនុស្ស​ឥត​ប្រយោជន៍​ ប្រើ​ការ​មិន​កើត​នោះ ព្រោះ​ខ្វះ​ធម៌​៥ប្រការ​នេះ ជា​គ្រឿង​ជួយ​កម្លាំងចិត្ត ធម៌​ទាំង​៥ប្រការ​នេះ មាន​អធិប្បាយ​ថា ជា​កម្លាំង​ដូច្នេះ​ឯង ៕

អត្ថបទដោយ ៖ ព្រះ​មហា​យ៉ត-ទ្រលន់ វត្តលង្កា ក្រុង​ភ្នំពេញ​ ទេសនា​ដាក់​វិទ្យុ​ឃោសន​សព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១៥ រោច ខែ កត្តិក ឆ្នាំ​ជូត​សំរិទ្ធិស័ក ព.ស. ២៤៩១ (១-១២-៤៨) (មានបំពេញបន្ថែមប្រយោគព្រះបាលីនិងសេចក្ដីខ្លះ)


អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

วันพฤหัสบดีที่ 18 มีนาคม พ.ศ. 2564

ព្រះសម្មាសម្ពុទ្ធប្រៀបធៀបកម្មទៅនឹង​ការសាបព្រោះបណ្ដុះ​គ្រាប់ពូជរុក្ខជាតិ​ទាំង​ពួង

ព្រះសម្មាសម្ពុទ្ធប្រៀបធៀបកម្មទៅនឹង​ការសាបព្រោះបណ្ដុះ​គ្រាប់ពូជរុក្ខជាតិ​ទាំង​ពួង

ព្រះសម្មាសម្ពុទ្ធប្រៀបធៀបកម្មទៅនឹង​ការសាបព្រោះបណ្ដុះ​គ្រាប់ពូជរុក្ខជាតិ​ទាំង​ពួង ។​ ព្រះសម្មាសម្ពុទ្ធប្រៀប​ធៀបកិរិយា​ប្រព្រឹត្ត​ទៅ​របស់​កម្ម​ជា​កុសល​និង​អកុសល​ ដែល​អោយផល​ផ្សេង​ពីគ្នា​ ទ្រង់ត្រាស់ព្រះគាថា មានយ៉ាងដូច្នេះថា៖

Yādisaṁ vapate bījaṁ, tādisaṁ labhate phalaṁ;  Kalyānakārī kalyānaṁ, pāpakāri ca pāpakaṁ.

យាទិសំ  វបតេ  ពីជំ,   តាទិសំ  លភតេ  ផលំ; កល្យាណការី  កល្យាណំ,   បាបការី  ច  បាបកំ.

ยาทิสํ  วปเต  พีชํ,    ตาทิสํ  ลภเต  ผลํ;  กลฺยาณการี  กลฺยาณํ,    ปาปการี  จ  ปาปกํ.

បុគ្គល​សាប​ព្រោះ​បណ្ដុះពូជ​បែបណា តែងបាន​ផ្លែផ្កា​មក​​បែប​នោះ​វិញ  អ្នកធ្វើអំំពើល្អ​ រមែងបានផលល្អ អ្នកធ្វើអំពើអាក្រក់ រមែងបានផលអាក្រក់​ ។

บุคคลหว่านพืชเช่นใด ย่อมได้ผลเช่นนั้น ผู้ทำกรรมดี ย่อมได้ผลดี ผู้ทำกรรมชั่ว ย่อมได้ผลชั่ว ฯ

Like the seed you sow is the fruit you reap: doing good brings good to you; evil-doing brings you harm.

អធិប្បាយ​៖  ប្រសិនបើ​បុគ្គល​ឯណា​បាន​ធ្វើ​ អំពើ​ល្អ​ ឬ​អំពើអាក្រក់ អំពើ​នោះ​ៗឯង ក៏តែង​បែង​ចែក​រំលែក​អោយ​បុគ្គលនោះ ៗ បាន​ល្អ​ឬ​អាក្រក់​តាម​បែប​ដែលបាន​ធ្វើ អំពើ​អាក្រក់​ក៏​នាំ​ទៅ​កាន់​ទុគ្គតិ 

អំពើ​ល្អ​ ក៏​នឹង​នាំ​ទៅ​កាន់​សុគតិ​ ។ កម្មវិបាកទាំង​អស់នេះ ក៏​សម្រេច​មក​តែ​អំពី​ចិត្ត ​ជាដើម​ហេតុ​ ជាទីតាំងទាំង​អស់ ។ ​មានឧទាហរណ៍​មកសំដែង​ដូច​ត​ទៅ​នេះ ៖

រឿងតិរ្ថិយជួល​ចោរ​វាយព្រះមហាមោគ្គលាន

កាល​បើ​ព្រះពុទ្ធសាសនា​រុង​រឿង​ឡើង ពួក​តិរ្ថិយក៏អាប់ឱន​​មិន​សូវ​មាន​គេ​រាប់​អានរាប់រក ព្រោះ​ហេតុដូច្នេះហើយ ទើប​ពួក​តិរ្ថិយ ជួល​ពួក​ចោរអោយ​សម្លាប់​ព្រះ​មហាមោគ្គលាន  ដោយ​យល់​ថា ព្រះពុទ្ធសាសនា​រុងរឿងបាន ក៏​ព្រោះ​តែ​ព្រះ​ថេរៈ​អង្គនេះ មានឫទ្ធានុភាពខ្លាំង ត្រូវតែកម្ចាត់ចោល អោយខានតែបាន។  

ព្រះ​រាជា អជាតសត្រូវ​ បានអោយស៊ើប​ដំណឹងក្ដីឃាតកម្មលើព្រះ​មហាមោគ្គលាននេះ ក៏បាន​ស៊ើប​រក​ឃើញដើមហេតុតាម​ការពិត ហើយទ្រង់​ចេញព្រះរាជបញ្ជាអោយចាប់​ពួក​តិរ្ថិយ និងពួក​ចោរ​ទាំងអស់នោះ មកកាត់ទោសប្រហារជីវិតតាមផ្លូវនីតិរដ្ឋ ដោយអោយរាជ​មន្ត្រីជីក​រណ្ដៅ​កប់ត្រឹម​ផ្ចឹតទាំងរស់ គ្រប​ចំបើង​ពីលើដុត​ភ្លើង ​ហើយ​ទ្រង់​បង្គាប់​អោយភ្ជួរ​ដោយ​នង្គ័ល​ដែកកិនពីលើ ដាច់​ជា​កំណាត់ធំ​កំណាត់​តូច ស្លាប់​អស់​មិន​មាន​សល់ ។ កម្មវិបាកទាំង​អស់នេះ​ ក៏​ព្រោះពួក​តិរ្ថិយ មាន​ចិត្ត​ល្មោភលោភ​លន់នឹងលាភ​សក្ការៈ​ និងពួកចោរ​ល្មោភចង់បានថ្លៃ​ឈ្នួល ។

រឿង​រាជាអសោកមហារាជ

ព្រះរាជា ​អសោក​មហារាជ​នោះ ទ្រង់​មាន​ព្រះរាជសទ្ធាក្នុងព្រះពុទ្ធសាសនា ​ទោះ​បី​ទ្រង់​ធ្វើ​ព្រះរាជកុសល​ជាច្រើន ក៏​ទ្រង់​មិន​ស្កប់​ព្រះហឫទ័យដែរ ។​ កាល​ទៀប​ទ្រង់​ព្រះទិវង្គត ទ្រង់​បង្គាប់​អោយពួក​រាជ​សេវកាមាត្យ​ យក​ព្រះរាជ​ទ្រព្យទៅ​ប្រគេន​តាម​ព្រះ​រាជហឫទ័យ ក៏​ទ្រង់​ព្រះ​កន្សែង​ស្រក់​ទឹក​ព្រះនេត្រ​ជោក​ព្រះភក្ត្រ​ ទ្រង់​ព្រះ​ពិរោធ​ជា​ពន្លឹក កំពុង​តែ​ទ្រង់ព្រះ​ពិរោធ​ដូច្នោះ ក៏​ទ្រង់​ព្រះទិវង្គត​ទៅ ហើយទៅ​កើត​ក្នុង​ទុគ្គតិភព សម​គួរ​តាម​យថាកម្ម ។ ទាំង​នេះ ក៏​ព្រោះ​ចិត្ត​ក្រោធ​ខឹងនឹង​សេវកាមាត្យ ៕


អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

วันพุธที่ 10 มีนาคม พ.ศ. 2564

"យំ វេ សេវតិ តាទិសោ - សេពគប់មនុស្សបែបណានឹងក្លាយជាមនុស្សបែបនោះ"

"យំ វេ សេវតិ តាទិសោ - សេពគប់មនុស្សបែបណានឹងក្លាយជាមនុស្សបែបនោះ"

Yam ve sevati tãdiso.

យំ វេ សេវតិ តាទិសោ.

ยํ เว เสวติ ตาทิโส.

A person will be like whom he associates with. 

សេពគប់មនុស្សបែបណានឹងក្លាយជាមនុស្សបែបនោះ.

คบคนเช่นใด ย่อมเป็นคนเช่นนั้น

ប្រសិនបើយើងសេពគប់ជនពាលតែម្នាក់គេនឹងបបួល ជនពាលច្រើននាក់ទៀតមកឱ្យយើងស្គាល់រាប់អានគ្នា ប៉ុន្តែបើយើងសេពគប់បណ្ឌិតតែម្នាក់គេនឹងបបួលបណ្ឌិតជាច្រើននាក់ទៀតឱ្យមកសេពគប់រាប់អាននិងយើងដូចគ្នា ដូច្នេះ យើងចង់ក្លាយជាមនុស្សបែបណា វាស្ថិតនៅលើការសម្រេចចិត្តរបស់យើងទេ ។

ម្យ៉ាងវិញទៀតបើចង់ដឹងថាខ្លួនយើងជាមនុស្សបែបណា​ ឱ្យក្រឡេកមើលមនុស្សជុំវិញខ្លួនយើង  តើគេជាមនុស្សបែបណា បើយើងជាមនុស្សល្អច្បាស់ណាស់ថាអ្នកក្បែរ យើងគឺសុទ្ធតែជាមនុស្សល្អដូចគ្នា ព្រោះមេដែកវាតែងតែស្រូបដែកដទៃដែលមានប្រភេទដូចគ្នាមកក្បែរខ្លួន ។

បើយើងជាមនុស្សអាក្រក់ច្បាស់ណាស់អ្នកដែល​យើងរាប់អានក៏ជាមនុស្សអាក្រក់ដែរ ព្រោះមាន​ទស្សនៈដូចគ្នាទើបរាប់អានគ្នាបាន(នេះជាច្បាប់ធម្មជាតិ)​ មនុស្សដែលទម្លាក់ខ្លួនសេពគប់នឹងជនពាលទាំងដឹងច្បាស់​ ឃើញច្បាស់ គ្រប់បែបយ៉ាងជាហេតុសង្កេតបានថា គេក៏ជាមនុស្សប្រភេទបែបជនពាលដូចគ្នា  ព្រោះនេះជាសច្ចភាពដែលមិនអាចប្រកែកបាន ។

ព្រះពុទ្ធបានបង្រៀនច្បាស់ណាស់ថា ​ "ការសេពគប់បណ្ឌិតជាមង្គលដ៏ឧត្តម"  ព្រមទាំងត្រាស់បញ្ជាក់ បន្ថែមទៀតថា "ការមិនសេពគប់ជនពាលជាមង្គលដ៏ឧត្តមដូចគ្នា" 

រាប់អានអ្នកខំរៀន ខ្លួនក៏នឹងក្លាយជាអ្នកខំរៀនដូចគ្នា រាប់អានអ្នកជំនួញ ខ្លួនក៏នឹងក្លាយជាអ្នកជំនួញដូចគ្នា រាប់អានអ្នកផឹកស្រាខ្លួនក៏នឹងក្លាយជាអ្នកផឹកដូចគ្នា ។

កាលណាបុគ្គលយល់ច្បាស់ដោយខ្លួនឯងនូវការពិត​ដ៏ប្រសើរ នឹងលែងជឿអ្វីផ្ដេសផ្ដាស ថែមទាំងស្គាល់តម្លៃនៃការសេពគប់បណ្ឌិត ព្រោះបណ្ឌិតប្រៀបបីដូចជាទឹកអប់ក្រអូប ជនពាលប្រៀបដូចជាក្លិនស្អុយ ដូច្នេះ គប្បីអានកាលាមសូត្រ និង មហាបទេស ៤ បន្ថែមទៀតផងដើម្បីឱ្យកើតបញ្ញា ។

អត្ថបទដោយ ៖​​ ណាវិជ្ញ





អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ

ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ

យើងច្រើនតែឮពាក្សយថា ជីវិត គឺ ការសិក្សា ការសិក្សា គឺ ការកែប្រែជីវិត តើជីវិតគឺជាអ្វី? នេះជាសំណួររបស់មនុស្ស ស្ទើរតែគ្រប់គ្នាតដែលបានកើតជាមនុស្សហើយ ដើម្បីចូលរួមចំណែកក្នុងការឆ្លើយនឹងចម្ងល់ដ៏ធំនេះ ស្មេរក៏ត្រូវអធិប្បាយរំគាយសេចក្ដីទៅតាមសតិបញ្ញាដែលឆ្លងកាត់ការសិក្សាអំពីជីវិតមក។

ជីវិត គឺ ការរស់នៅ ការរស់នៅគឺជាអ្វី? ការរស់នៅគឺ ការដែលមានខ្យល់ដកដង្ហើមចេញចូលបាន ឬ ការរស់នៅ ដោយអាស្រ័យគ្រឿងផ្សព្វផ្សើមផ្សេងៗ ប៉ុន្តែនៅទីនេះនិយាយតែពីការរស់នៅរបស់មនុស្សប៉ុណ្ណោះ ខ្យលដកដង្ហើមរបស់មនុស្សមាន ២ យ៉ាងគឺ ខ្យល់ដកដង្ហើមចេញ និង ខ្យល់ដកដង្ហើមចូល បើខ្វះខ្យល់ដកដង្ហើមចេញចូល ជីវិតនេះក៏ឈ្មោះថា មានខ្យល់ដកដង្ហើមទៅប្រាសហើយ ដែលយើងដឹងឮជាទូទៅថា ដាច់ខ្យល់ ឬ ស្លាប់បាត់បង់ជីវិត ។ល។ ប៉ុន្តែមុននឹងចូលដល់កម្រិតនៃការផុតរលត់ខ្យល់ដកដង្ហើម មនុស្សត្រូវមានជីវិតរស់នៅសិន កាលបើត្រូវរស់នៅលើលោកនេះ មនុស្សត្រូវតែតស៊ូជាមួយនឹងឧបសគ្គរបស់ជីវិត ឧបសគ្គរបស់ជីវិត គឺ កង្វះបច្ច័យគ្រឿងទ្រទ្រង់ជីវិត ពោលគឺ មនុស្សត្រូវប្រើប្រាស់គ្រឿងឧបភោគបរិភោគ ដើម្បីទ្រទ្រង់ជីវិត កាលបើតម្រូវការរបស់មនុស្សត្រូវអាស្រ័យលើគ្រឿងឧបភោគបរិភោគបែបនេះ មនុស្សចាំបាច់ត្រូវតែត្រដរតស៊ូស្វែងរកអ្វីទាំងអស់នេះ ដើម្បីបំពេញកង្វះខាត ក្នុងការស្វែងរកបច្ច័យគ្រឿងទ្រទ្រង់ជីវិត ច្បាស់ណាស់ថា មនុស្សត្រូវតែមានបញ្ញាក្នុងការស្វែងរក បើខ្វះបញ្ញាដែលជាឧបករណ៍ក្នុងការស្វែងរកទេ ច្បាស់ជាពិបាកនឹងស្វែងរកគ្រឿងឧបភោគបរិភោគទាំងនោះណាស់។

ធនាករធម្មជាតិកើតមានដើម្បីមនុស្ស ប៉ុន្តែមានចំនួនកម្រិត ហេតុនោះ ក្នុងការស្វែងរកទ្រព្យ មនុស្សត្រូវប្រណាំងប្រជែងគ្នា ឬ ប្រទាញប្រទង់គ្នា ដើម្បីបានមកនូវអ្វី ដែលហៅថា ទ្រព្យសម្បត្តិ។ បញ្ញា ចាត់ជាឧបករណ៍ស្វែងរកទ្រព្យបានយ៉ាងប្រសើរ ប៉ុន្តែ បញ្ញា មិនមែនកើតឡើងឯងៗនោះទេ បញ្ញាកើតឡើងបានត្រូវឆ្លងកាត់ការសិក្សារៀនសូធ្យ ការសិក្សចាត់ជាប្រព័ន្ធអភិវឌ្ឍបញ្ញាមនុស្ស (សុតំ បញ្ញាយ វិឌ្ឍនំ) មនុស្សដែលកើតមកហើយលើលោកនេះត្រូវតែអភិវឌ្ឍបញ្ញា ប្រសិនបើមិនអភិវឌ្ឍបញ្ញាទេ ក៏ក្លាយទៅជាមនុស្សអប្បបញ្ញា (បើប្រទេសជាតិ ត្រូវតែអភិវឌ្ឍឲ្យរីកចម្រើន បើមិនអភិវឌ្ឍទេ ក៏ក្លាយទៅជាប្រទេសអប្បាភិវឌ្ឍន៍ Underdeveloped Country) 

កម្លៅជួយជាន់ពន្លិចជីវិតមនុស្សដែលខ្វះការសិក្សារៀនសូធ្យ ក្នុងការស្វែងរកចំណេះដឹងនោះ ពាក្យថា ខ្ជិលច្រអូស បុគ្គលអ្នកស្រលាញ់ការសិក្សា មិនត្រូវឲ្យមានឡើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថា បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ​  បុគ្គលខ្ចិលច្រអូសតែងមិនពើបប្រទះផ្លូវនៃបញ្ញា សម្ដែងថា ព្រះអង្គត្រាស់ដាស់តឿនមនុស្សឲ្យស្វែងរកបញ្ញាដោយសេចក្ដីឧស្សាហ៍ព្យាយាម ព្រោះបញ្ញាមិនមែនកើតឡើងដោយសេចក្ដីខ្ចិលច្រអូសនោះទេ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងបានត្រាស់ដឹងសច្ចធម៌ទាំងពួងនោះ ព្រះអង្គបានទទួលការសិក្សារៀនសូធ្យពី សម្នាក់នៃគ្រូវិទ្យាចារ្យជាច្រើននាក់ និយាយម្យ៉ាងទៀតថា ព្រះអង្គជាអ្នកស្រឡាញ់ការសិក្សាតាំងពីក្មេងមក សូម្បីតែការចេញពីវាំងទៅបួស ក៏កើតចេញពីការសិក្សាស្រាវជ្រាវទាក់ទងនឹងជីវិតរបស់មនុស្សដែរ ប៉ុន្តែការសិក្សារបស់ព្រះអង្គមិនមែនផ្ដោតតែលើចំណេះដឹងតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែការសិក្សារបស់ព្រះអង្គផ្ដោតទៅលើការស្វែងរកច្រកចេញឲ្យដល់ជីវិត ទីបំផុត  ព្រះអង្គក៏អាចរកឃើញច្រកចេញរបស់ជីវិតបាន សមដូចពាក្យដែលព្រះអង្គត្រាស់ថា សត្វលោកឆ្លងទុក្ខលំបាកបានដោយសេចក្ដីព្យាយាម (វិរិយេន ទុក្ខមច្ចេតិ) មានន័យថា ព្រះអង្គបានបញ្ចប់ការសិក្សាអំពីជីវិតមនុស្សហើយដោយសេចក្ដីព្យាយាមរបស់ខ្លួនឯង បានសម្រេចដល់គោលបំណងខ្ពង់ខ្ពស់របស់ជីវិតហើយ ការសិក្សាអំពីជីវិតរបស់មនុស្សនោះ ព្រះអង្គមិនបានសិក្សាក្នុងស្ថាប័នការសិក្សា ឬ មហាវិទ្យាល័យណានោះទេ ប៉ុន្តែព្រះអង្គបានសិក្សាក្នុងថ្នាក់មហាលោកាល័យធម្មជាតិ សញ្ញាបត្រដែលព្រះអង្គទទួលបានក្នុងការសិក្សានេះមានឈ្មោះថា អនុត្តរសម្មាសម្ពោធិញាណ ជាសញ្ញាបត្រសម្ដែងដល់ចំណេះដឹងដែលទាក់ទងនឹងការរកឃើញធម្មជាតិពិតរបស់ជីវិតបានយ៉ាងត្រឹមត្រូវដែលចំណេះដឹងនេះគ្មានវិទ្យាចារ្យជាមនុស្សឬព្រះអាទិទេពណាជាអ្នកបង្ហាត់បង្រៀនព្រះអង្គនោះទេ បញ្ញាញាណនេះកើតឡើងដោយសេចក្ដីប្រឹងប្រែងរបស់ព្រះអង្គផ្ទាល់ ក្រោយពីព្រះអង្គរកឃើញសច្ចធម៌របស់ជីវិតហើយ ព្រះអង្គក៏យកសច្ចធម៌ទាំងនោះទៅបង្ហាត់បង្រៀនដល់ញាតិវង្ស និងមនុស្សលោក តទៅ រហូតដល់ព្រះអង្គផុតរលត់ខ្យល់ដកដង្ហើមទៅនៅព្រះជន្ម ៨០ ឆ្នាំ​។

ដូច្នេះ ឃើញថា ការសិក្សាស្រាវជ្រាវពិតប្រាកដរបស់មនុស្ស គឺ ការសិក្សាស្រាវជ្រាវរកច្រកចេញឲ្យជីវិត ដើម្បីឲ្យជីវិតរួចផុតចាកទុក្ខលំបាក ដែលមានព្រះពុទ្ធជាម្ចាស់ជាគំរូស្រាប់ ៕

អត្ថបទដោយ ៖ មហាភិរម្យ



អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ