ព្រះសម្មាសម្ពុទ្ធប្រៀបធៀបកម្មទៅនឹងការសាបព្រោះបណ្ដុះគ្រាប់ពូជរុក្ខជាតិទាំងពួង
ព្រះសម្មាសម្ពុទ្ធប្រៀបធៀបកម្មទៅនឹងការសាបព្រោះបណ្ដុះគ្រាប់ពូជរុក្ខជាតិទាំងពួង ។ ព្រះសម្មាសម្ពុទ្ធប្រៀបធៀបកិរិយាប្រព្រឹត្តទៅរបស់កម្មជាកុសលនិងអកុសល ដែលអោយផលផ្សេងពីគ្នា ទ្រង់ត្រាស់ព្រះគាថា មានយ៉ាងដូច្នេះថា៖
Yādisaṁ vapate bījaṁ, tādisaṁ labhate phalaṁ; Kalyānakārī kalyānaṁ, pāpakāri ca pāpakaṁ.
យាទិសំ វបតេ ពីជំ, តាទិសំ លភតេ ផលំ; កល្យាណការី កល្យាណំ, បាបការី ច បាបកំ.
ยาทิสํ วปเต พีชํ, ตาทิสํ ลภเต ผลํ; กลฺยาณการี กลฺยาณํ, ปาปการี จ ปาปกํ.
បុគ្គលសាបព្រោះបណ្ដុះពូជបែបណា តែងបានផ្លែផ្កាមកបែបនោះវិញ អ្នកធ្វើអំំពើល្អ រមែងបានផលល្អ អ្នកធ្វើអំពើអាក្រក់ រមែងបានផលអាក្រក់ ។
บุคคลหว่านพืชเช่นใด ย่อมได้ผลเช่นนั้น ผู้ทำกรรมดี ย่อมได้ผลดี ผู้ทำกรรมชั่ว ย่อมได้ผลชั่ว ฯ
Like the seed you sow is the fruit you reap: doing good brings good to you; evil-doing brings you harm.
អធិប្បាយ៖ ប្រសិនបើបុគ្គលឯណាបានធ្វើ អំពើល្អ ឬអំពើអាក្រក់ អំពើនោះៗឯង ក៏តែងបែងចែករំលែកអោយបុគ្គលនោះ ៗ បានល្អឬអាក្រក់តាមបែបដែលបានធ្វើ អំពើអាក្រក់ក៏នាំទៅកាន់ទុគ្គតិ
អំពើល្អ ក៏នឹងនាំទៅកាន់សុគតិ ។ កម្មវិបាកទាំងអស់នេះ ក៏សម្រេចមកតែអំពីចិត្ត ជាដើមហេតុ ជាទីតាំងទាំងអស់ ។ មានឧទាហរណ៍មកសំដែងដូចតទៅនេះ ៖
រឿងតិរ្ថិយជួលចោរវាយព្រះមហាមោគ្គលាន
កាលបើព្រះពុទ្ធសាសនារុងរឿងឡើង ពួកតិរ្ថិយក៏អាប់ឱនមិនសូវមានគេរាប់អានរាប់រក ព្រោះហេតុដូច្នេះហើយ ទើបពួកតិរ្ថិយ ជួលពួកចោរអោយសម្លាប់ព្រះមហាមោគ្គលាន ដោយយល់ថា ព្រះពុទ្ធសាសនារុងរឿងបាន ក៏ព្រោះតែព្រះថេរៈអង្គនេះ មានឫទ្ធានុភាពខ្លាំង ត្រូវតែកម្ចាត់ចោល អោយខានតែបាន។
ព្រះរាជា អជាតសត្រូវ បានអោយស៊ើបដំណឹងក្ដីឃាតកម្មលើព្រះមហាមោគ្គលាននេះ ក៏បានស៊ើបរកឃើញដើមហេតុតាមការពិត ហើយទ្រង់ចេញព្រះរាជបញ្ជាអោយចាប់ពួកតិរ្ថិយ និងពួកចោរទាំងអស់នោះ មកកាត់ទោសប្រហារជីវិតតាមផ្លូវនីតិរដ្ឋ ដោយអោយរាជមន្ត្រីជីករណ្ដៅកប់ត្រឹមផ្ចឹតទាំងរស់ គ្របចំបើងពីលើដុតភ្លើង ហើយទ្រង់បង្គាប់អោយភ្ជួរដោយនង្គ័លដែកកិនពីលើ ដាច់ជាកំណាត់ធំកំណាត់តូច ស្លាប់អស់មិនមានសល់ ។ កម្មវិបាកទាំងអស់នេះ ក៏ព្រោះពួកតិរ្ថិយ មានចិត្តល្មោភលោភលន់នឹងលាភសក្ការៈ និងពួកចោរល្មោភចង់បានថ្លៃឈ្នួល ។
រឿងរាជាអសោកមហារាជ
ព្រះរាជា អសោកមហារាជនោះ ទ្រង់មានព្រះរាជសទ្ធាក្នុងព្រះពុទ្ធសាសនា ទោះបីទ្រង់ធ្វើព្រះរាជកុសលជាច្រើន ក៏ទ្រង់មិនស្កប់ព្រះហឫទ័យដែរ ។ កាលទៀបទ្រង់ព្រះទិវង្គត ទ្រង់បង្គាប់អោយពួករាជសេវកាមាត្យ យកព្រះរាជទ្រព្យទៅប្រគេនតាមព្រះរាជហឫទ័យ ក៏ទ្រង់ព្រះកន្សែងស្រក់ទឹកព្រះនេត្រជោកព្រះភក្ត្រ ទ្រង់ព្រះពិរោធជាពន្លឹក កំពុងតែទ្រង់ព្រះពិរោធដូច្នោះ ក៏ទ្រង់ព្រះទិវង្គតទៅ ហើយទៅកើតក្នុងទុគ្គតិភព សមគួរតាមយថាកម្ម ។ ទាំងនេះ ក៏ព្រោះចិត្តក្រោធខឹងនឹងសេវកាមាត្យ ៕
អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ ទិនំ ហោតិ មាឃបូជាធ សាសនេ : មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា - ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្សរបស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត , រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ
0 comments: