วันจันทร์ที่ 18 มกราคม พ.ศ. 2564

តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ?

 តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? 

១. បរិយត្តិ = ការសិក្សារៀនសូត្រ, គឺ សិក្សាគន្ថធុរៈនិងវិបស្សនាធុរៈ 

២. បដិបត្តិ = ខប្រព្រឹត្ត, ការកាន់ចំពោះ, ការធ្វើតាមព្រះវិន័យតាមពុទ្ធបញ្ញត្តិ 

៣. បដិវេធ =  ការចាក់ធ្លុះរហូត, ការយល់ដឹងរហូត, ការដឹងច្បាស់លាស់, ការត្រាស់ដឹងនូវសច្ចៈធម៌ទាំងពួង  (ផលឬវិបាក ដែលបានទទួលមកពីខទី១និងទី១ )​ 

៤. ទេសនា =  ការសម្តែង, ការវែកញែក,​ ការអធិប្បាយ,​ ការប្រៀនប្រដៅ.. (ដល់អ្នកដទៃ)​ 

៥. អភិវឌ្ឍន៍ = គឺ ការជួយអភិវឌ្ឍន៍ ឬការជួយធ្វើឱ្យរីកចម្រើនដល់វត្តអារាមនិងស្រុកភូមិ ៦.ចូលជិតស្និទ្ធស្នាលជាមួយនឹងប្រជាជនគ្រប់ជាន់ថ្នាក់ ។ 

ហើយព្រះភិក្ខុសង្ឃគ្រប់អង្គ ក៏ត្រូវគោរពតាម និង បដិបត្តិតាម ឱវាទបាដិមោក្ខដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្តែងថា៖

សព្វបាបស្ស អករណំ, កុសលស្សូបសម្បទា,​   

សចិត្តបរិយោទបនំ,  ឯតំ ពុទ្ធាន សាសនំ។​ 

ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលអោយកើតឡើង ការធ្វើចិត្តរបស់ខ្លួនអោយផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។

ខន្តី បរមំ តបោ តីតិក្ខា,  

និព្វានំ    បរមំ​   វទន្តិ ពុទ្ធា,​ 

ន ហិ បព្វជិតោ បរូបឃាតី, 

សមណោ ហោតិ បរំ វិហេឋយន្តោ ។  

ខន្ដី គឺសេចក្ដីអត់ធន់ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយតែងពោលថា ព្រះនិព្វានជាធម្មជាតិដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថាបព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថា សមណៈឡើយ ។

អនូបវាទោ អនូបឃាតោ,   បាតិមោក្ខេ ច សំវរោ, 

មត្តញ្ញុតា ច ភត្តស្មិំ,   បន្តញ្ច សយនាសនំ, 

អធិចិត្តេ ច អាយោគោ,  ឯតំ ពុទ្ធាន សាសនំ ។ 

ការមិនតិះដៀល១ ការមិនបៀតបៀន១ ការសង្រួមក្នុងបាតិមោក្ខ១ ភាពជាអ្នកដឹងប្រមាណក្នុងភត្ត១ ការដេកនឹងអង្គុយក្នុងទីស្ងាត់១ ការព្យាយាមក្នុងអធិចិត្ត១ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។

នកហាបណវស្សេន,  តិត្តិ កាមេសុ វិជ្ជតិ, 

អប្បស្សាទា ទុក្ខា កាមា, ឥតិ វិញ្ញាយ បណ្ឌិតោ ។ 

ការស្កប់ស្កល់ក្នុងកាមទាំងឡាយ រមែងមិនមានព្រោះកហាបណៈ(ដែលធ្លាក់ចុះ)ដូចទឹកភ្លៀងទេ  កាមទាំងឡាយមានសុខតិចមានទុក្ខច្រើន អ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយ ។

អបិទិព្វេសុ កាមេសុ,  រតិំ សោ នាធិគច្ឆតិ, 

តណ្ហក្ខយរតោ ហោតិ,  សម្មាសម្ពុទ្ធសាវកោ។

នរជនភិក្ខុជាបណ្ឌិតមានបញ្ញា រមែងមិនត្រេតអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធរមែងជាអ្នកត្រេកអរក្នុងធម៌ជាគ្រឿងអស់តណ្ហា ៕

អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

Previous Post
Next Post

post written by:

0 comments: