លោកវជ្ជកថា៖
យទា បព្ពជិត្វា សុត្តំ គេយ្យំ ធម្មំ ន បរិយាបុណាតិ តទា "កិមត្ថំ បព្ពជិតោតិ បុដ្ឋោ ។
ពេលបួសហើយមិនរៀនធម៌ គេសួរថា បួសដើម្បីអ្វី?
យទា បព្ពជិត្វា សុត្តំ គេយ្យំ ធម្មំ បរិយាបុណាតិ តទា "អយំ អត្តទត្ថំ ទិស្វា បព្ពជិតោតិ និន្ទិតោ ។
ពេលបួសហើយរៀនធម៌ គេបន្ទោសថា អ្នកនេះបួសព្រោះឃើញប្រយោជន៍ផ្ទាល់ខ្លួន ។
យទា បព្ពជិត្វា នវកម្មំ ន ករោតិ តទា "អយំ កុសីតោ ហុត្វា បព្ពជិតោតិ ឧបវទិតោ ។
ពេលបួសហើយមិនធ្វើការកសាង គេបន្ទោសថា អ្នកនេះបួសខ្ជិល ។
យទា បព្ពជិត្វា នវកម្មំ ករោតិ តទា "កស្មា បព្ពជិតោ ឯវរូបំ នវកម្មំ ករោតីតិ បុដ្ឋោ ។
ពេលបួសហើយធ្វើការកសាង គេសួរថា បួសធ្វើអី បើធ្វើការកសាងចឹង?
យទា បព្ពជិត្វា សទ្ធាទេយ្យំ ធនបត្តំ ន បដិគ្គណ្ហាតិ តទា “អយំ អតិវិនយទស្សិកោតិ វុត្តោ ។
ពេលបួសហើយមិនកាន់បច្ច័យដែលទាយកប្រគេនដោយសទ្ធា គេថា អ្នកនេះបួសកាន់វិន័យជ្រុល ។
យទា បព្ពជិត្វា សទ្ធាទេយ្យំ ធនបត្តំ បដិគ្គណ្ហាតិ តទា "អយំ បព្ពជិតោ អត្តនោ ធនំ សញ្ចិនាតីតិ និន្ទិតោ ។
ពេលបួសហើយកាន់បច្ច័យដែលទាយកប្រគេនដោយសទ្ធា គេបន្ទោសថា អ្នកនេះបួសសន្សំទ្រព្យផ្ទាល់ខ្លួន ។
យោ ទារកកាលេ បព្ពជិតោ សោ "អយំ បូវខាទនត្ថាយ បព្ពជិតោតិ, ទហរកាលេ “អយំ ធនសញ្ចិននត្ថាយាតិ, មហល្លកកាលេ “ឈាបនដ្ឋានំ ទិស្វា បព្ពជិតោតិ វុត្តោ ។
បួសពេលក្មេង គេថា អ្នកនេះបួសដើម្បីស៊ីនំ, បួសពេលធំ គេថា អ្នកនេះបួសដើម្បីសន្សំទ្រព្យ, បួសពេលចាស់ គេថា អ្នកនេះបួសព្រោះឃើញមេរុ ។
យទា បព្ពជិត្វា កីសោ ជាតោ, តទា "អយំ អតិបរិត្តំ ភត្តំ ភុញ្ជតីតិ វុត្តោ, ពហុំ ភត្តំ ភុញ្ជន្តោ “អយំ ភោជនេ មត្តំ ន ជានាតីតិ ឧបវទិតោ ។
ពេលបួសហើយស្គម គេថា អ្នកនេះឆាន់បាយតិចពេក, ពេលឆាន់បាយច្រើន គេបន្ទោសថា អ្នកនេះមិនស្គាល់ប្រមាណក្នុងភោជន ។
យទា បព្ពជិត្វា មនុស្សានំ ធម្មំ ន ទេសេតិ តទា "អយំ លោកត្ថចរិយំ ន ករោតីតិ វុត្តោ ។
ពេលបួសហើយមិនបង្រៀនធម៌ដល់អ្នកស្រុក គេថា អ្នកនេះមិនធ្វើប្រយោជន៍សង្គម ។
យទា បព្ពជិត្វា មនុស្សានំ ធម្មំ ទេសេតិ តទា "បព្ពជិតោ កឹ ញត្វា តុណ្ហី ភវេយ្យ, ភត្តំ ភុញ្ជិត្វា និទ្ទាយតូតិ និន្ទិតោ ។
ពេលបួសហើយបង្រៀនធម៌ដល់អ្នកស្រុក គេថា បួសហើយចេះដឹងអ្វី គួរនៅស្ងៀម ឆាន់បាយហើយសិងទៅ ។
យទា ភត្តំ ភុញ្ជិត្វា និទ្ទាយតិ តទា "អយំ និទ្ទាយន្តោ កឹ ន ករោតីតិ វុត្តោ ។
ពេលឆាន់បាយហើយសិង គេថា អ្នកនេះសិងអត់ធ្វើអ្វី ។
អ្នកតែងបាលី មហាភិរម្យ ២៤ មករា ២០២១ ។
អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ ទិនំ ហោតិ មាឃបូជាធ សាសនេ : មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា - ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្សរបស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត , រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ
0 comments: