วันเสาร์ที่ 11 พฤศจิกายน พ.ศ. 2566

មន្តចងចិត្ត

ពុទ្ធសុភាសិត

មន្តចងចិត្ត

🌻🌻🌻

អក្កោធេន ជិនេ កោធំ,    អសាធុំ សាធុនា ជិនេ, 
ជិនេ កទរិយំ ទានេន,     សច្ចេនាលិកវាទិនំ.

🌻

បុគ្គលគប្បីឈ្នះនូវបុគ្គលក្រោធ ដោយសេចក្តីមិនក្រោធ, 
គប្បីឈ្នះនូវបុគ្គលមិនល្អ ដោយសេចក្តីល្អ,
គប្បីឈ្នះនូវបុគ្គលកំណាញ់ស្វិតស្អិត ដោយការអោយ, 
គប្បីឈ្នះនូវបុគ្គលនិយាយឡេះឡោះ ដោយពាក្យពិត។

🌻🌻🌻

#មច្ឆរិយ - កំណាញ់បែបតិចៗ

#កទរិយ​​ - កំណាញ់ស្វិតស្អិត, កំណាញ់ផុតលេខ

#អលិកវាទី - មនុស្សសម្ដីឡេះឡោះ (យកជាការពិតមិនបាន), មនុស្សសម្ដីផ្ដេសផ្ដាស 

______

នមោ  តស្ស  ភគវតោ  អរហតោ  សម្មាសម្ពុទ្ធស្ស  (អត្ថុ).

#នមោ រីកិរិយានមស្ការថ្វាយបង្គំ (#មេ នៃខ្ញុំព្រះករុណា) 

(#អត្ថុ ចូរមានដល់) #ភគវតោ ព្រះដ៏មានព្រះភាគ #តស្ស អង្គនោះ #អរហតោ  ទ្រង់ជាអ្នកឃ្លាតឆ្ងាយចាកកិលេស 

#សម្មាសម្ពុទ្ធស្ស(សម្មា+សំ+ពុទ្ធ) ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ  ។

🌻

ពុទ្ធំ  សរណំ  គច្ឆាមិ. 

#អហំ ខ្ញុំព្រះករុណា  #គច្ឆាមិ សូមដល់  #ពុទ្ធំ  នូវព្រះពុទ្ធ  #សរណំ ជាទីពឹងទីរឭក ។

🌻🌻🌻🌻🌻🌻🌻🌻🌻












Previous Post
Next Post

post written by:

0 comments: