วันเสาร์ที่ 4 พฤศจิกายน พ.ศ. 2566

នរណាខ្លះចង់ក្លាយខ្លួនជា'ទេវតាដើរដី'? តើគប្បី​ត្រូវធ្វើខ្លួនយ៉ាងណាខ្លះ ដើម្បីក្លាយខ្លួនជា 'ទេវតា ដើរដី' ?

នរណាខ្លះចង់ក្លាយខ្លួនជា'ទេវតាដើរដី'? តើគប្បី​ត្រូវធ្វើខ្លួនយ៉ាងណាខ្លះ ដើម្បីក្លាយខ្លួនជា 'ទេវតា ដើរដី' ?

មិនថាជានរណាៗ ក៏អាចនឹងក្លាយខ្លួនជា 'ទេវតា ដើរដី' បានដូចៗគ្នាទាំងអស់ ប្រសិនបើពួកគេមានធម៌ពីរប្រការ គឺ ហិរិ  - សេចក្ដីខ្មាសទុច្ចរិតទាំងពួង និង ឱត្តប្បៈ - ដំណើរខ្លាចទុច្ចរិតទាំងពួង នៅក្នុងខ្លួន ហើយទាំងរក្សាបានយ៉ាងខ្ជាប់ខ្ជួនជានិច្ចកាល នរនោះក៏នឹងក្លាយខ្លួន ជា 'ទេវតាដើរដី' ហើយ, ពួកគេនឹងអាចប្រសើរជាងបុគ្គលក្នុងសាសនាឬអ្នកបួស មួយចំនួន ដែល ជា មុសាវាទី គឺជាអ្នកពោលភូតកុហកបោកប្រាស់មហាជន ទាំងលើគោក ឥតមានធម៌ ហិរិ ឱត្តប្បៈ ក្នុងខ្លួនអ្វី សូម្បីតែបន្តិចសោះឡើយ ។ 

ពុទ្ធវចនៈ ថា  អភូតវាទី  និរយំ  ឧបេតិ អ្នកនិយាយកុហកបោកប្រាស់រមែងធ្លាក់នរក ។

ពុទ្ធវចនៈ ថា 

ហិរិឱត្តប្បសម្បន្នា​​        សុក្កធម្មសមាហិតា 

សន្តោ   សប្បុរិសា   លោកេ       ទេវធម្មាតិ     វុច្ចរេ.

សប្បុរសទាំងឡាយ អ្នកមានចិត្តស្ងប់រម្ងាប់ក្នុងលោក បរិបូណ៌ដោយហិរិនិងឱត្តប្បៈ

ជាអ្នកមានចិត្តតម្កល់ខ្ជាប់ខ្ជួននៅក្នុងធម៌ស លោកពោលថា "ជាអ្នកមានទេវធម៌" ។

☸️

หิริโอตฺตปฺปสมฺปนฺนา สุกฺกธมฺมสมาหิตา

สนฺโต สปฺปุริสา โลเก เทวธมฺมาติ วุจฺจเร.

สัตบุรุษทั้งหลายผู้สงบแล้วในโลก ผู้ถึงพร้อมด้วยหิริและโอตตัปปะ 

ประกอบด้วยสุกกธรรม ท่านกล่าวว่า เป็นผู้มีเทวธรรม ดังนี้. 

☸️☸️☸️☸️☸️☸️☸️☸️☸️
























Previous Post
Next Post

0 comments: