วันเสาร์ที่ 4 พฤศจิกายน พ.ศ. 2566

ទន្សាយផ្អើលផ្លែត្នោត

ទន្សាយផ្អើលផ្លែត្នោត

 🌻🌻🌻🌻🌻

កាលពីព្រេងនាយ មានទន្សាយមួយក្បាល ដេកនៅក្រោមដើមត្នោត ខណៈកំពុង​ដេកលក់ ស្រាប់តែខ្យល់​ព្យុះ​ក៏បក់ផាត់​ឡើង 

ធ្វើ​ឱ្យ​ផ្លែ​ត្នោត​ជ្រុះ​មក​ដី ស្ទើរតែត្រូវទន្សាយ ។ 

ទន្សាយភ្ញាក់ឡើងយ៉ាងស្លន់ស្លោ គិតថា មេឃរលំ ក៏ស្ទុះក្រោកឡើងរត់ទៅយ៉ាងលឿន សត្វផ្សេងទៀត ដែលឃើញទន្សាយរត់ ក៏សួរទន្សាយថា៖ "តើឯងរត់គេចអី?"

ទន្សាយ​ និយាយ​ថា៖ "មេឃ​រលំ!

សត្វទាំងនោះ បានស្តាប់ឮដូច្នោះ ក៏រត់ទៅតាមទន្សាយរហូតដល់បានជួបសត្វតោ ៗ ក៏សួរថា ៖ "តើពួកឯងរត់គេចអី?" 

សត្វទាំងនោះ និយាយថា៖ "មេឃរលំ"

សត្វតោ ប្រាប់​សត្វទាំងនោះ ​ឱ្យ​នាំ​វា​ទៅ​មើល លុះ​មើល​​ដើម​ត្នោតហើយ ​ក៏​ឃើញ​ផ្លែ​ត្នោត​ជ្រុះនៅត្រង់​គល់​

សត្វតោ និយាយថា៖ "មនុស្សអប្បបញ្ញាច្រើនតែមិនប្រើខួរក្បាលគិតដោយហ្មត់ចត់ទេ ។ 

  🌻🌻🌻

👉រឿងនេះបង្រៀនយើងថា៖ 

ពេលជួបរឿងមិននឹកស្មានដល់ គួរតែពិនិត្យការពិតដោយយោនិសោមនសិការ មិនគួរ​ភ្ញាក់ផ្អើលរហូតដល់​​រឿង​តូច​ក្លាយ​ជា​រឿង​ធំទេ។

  🌻🌻🌻

ពុទ្ធភាសិត

សតិ  លោកស្មិ  ជាគរោ.

សតិស្មារតីជាគ្រឿង​ភ្ញាក់រលឹក​ក្នុង​លោក។

☸️☸️☸️



















Previous Post
Next Post

0 comments: