គុណធម៌ទាំង១០ ជាទ្រព្យរបស់អ្នកដឹកនាំ
តម្រូវតាមគោលការណ៍ធម៌ មេដឹកនាំត្រូវគ្រប់គ្រងប្រទេសទៅតាមការចង់បានរបស់សាធារណជន ហើយត្រូវចាត់ទុកការអនុវត្តទសពិធរាជធម៌ជាគោលដៅមុនគេនិងក្រោយគេបង្អស់ដើម្បីបណ្ដុះបណ្ដាលឱ្យមានសុភមង្គលទូទៅដល់ប្រជានុរាស្ត្រទាំងអស់ ។
ដូចដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងថា "មេដឹកនាំប្រកបដោយធម៌ជាអ្នកធ្វើតាមធម៌គោរពធម៌ឱ្យតម្លៃធម៌និងពឹងផ្អែកលើធម៌" ជាដើម ហើយអនុវត្តទៅតាមគុណធម៌ទាំង ១០ ប្រការ គឺ ៖
១. ទានៈ បានដល់ការធ្វើអំណោយឱ្យទាន ព្រោះថាអ្នកដឹកនាំប្រទេសមិនបគ្បីកំណាញ់ទ្រព្យសម្បត្តិទេត្រូវចេះចែកចាយទ្រព្យធនឱ្យប្រជារាស្រ្ត ។
២. សីលៈ បានដល់ការរក្សាសីលជានិច្ចមិនសម្លាប់មិនរួចឬកេងប្រវ័ញ្ចទ្រព្យគេមិនកុហកបោកបញ្ឆោតអ្នកដទៃមិនលួចប្រពន្ធកូនគេមិនផឹកស្រានិងមេរ័យ ។
៣. បរិច្ចាគៈ បានដល់ការចំណាយទ្រព្យសម្បត្តិខ្លួនទំនុកបម្រុងប្រទេសជាតិ ត្រូវហ៊ានលះបង់សុខផ្ទាល់ខ្លួនដើម្បីការពារប្រយោជន៍ប្រជានុរាស្រ្ត ។
៤. អាជ្ជវៈ បានដល់ការមានសេចក្ដីស្មោះត្រង់មិនក្បត់ប្រជានុរាស្រ្តខ្លួន ។
៥. មទ្ទវៈ បានដល់ការមានសេចក្ដីទន់ភ្លន់ស្លូតបូតសុភាពរាបសាចរិយាមារយាទល្អគួរជាទីគោរពរាប់អានដល់ប្រជានុរាស្រ្ត ។
៦. តបៈ បានដល់ការរក្សាឧបោសថសីលតាមកាលកំណត់ដើម្បីញ៉ាំងកាយនិងចិត្តឱ្យស្ងប់ទើបអាចរក្សាប្រជារាស្ត្រឱ្យបានសុខស្រួល ។
៧. អក្កោធនៈ បានដល់ការមិនក្រេវក្រោធមិនស្អប់មិនប្រមាថអ្នកដទៃដោយសម្ដីអសុរោះ ។
៨. អវិហឹសា បានដល់ការមិនបៀតបៀនអ្នកដទៃហើយព្យាយាមពង្រីកសន្តិភាពដោយជៀសវាងសង្គ្រាមឬអ្វីមួយដែលឃោរឃៅជាហេតុបំផ្លាញជីវិតប្រជានុរាស្រ្ត ។
៩. ខន្តី បានដល់ការមានសេចក្ដីអត់ធន់ គឺទ្រាំនឹងសេចក្ដីលំបាក និងការមើលងាយពីអ្នកដទៃធ្វើប្រយោជន៍ដើម្បីប្រជានុរាស្រ្ត ។
១០. អវិរោធនៈ បានដល់ការមិនបំពានច្បាប់មិនរំលោភឆន្ទៈរបស់ប្រជានុរាស្រ្ត ។
ដូច្នេះមេដឹកនាំត្រូវតែប្រយ័ត្នប្រយែងមិនធ្វើប្រហែសត្រូវធ្វើការងារដឹកនាំប្រទេសដោយភាពហ្មត់ចត់ជាអតិបរមា ហើយជៀសវាងភាពអគតិចំពោះអ្នកដទៃដោយផ្ដោតទៅលើគោលការណ៍ធម៌ទាំង 4 ចំណុចបន្ថែមពីលើទៀតនោះ គឺ ៖
១. ឆន្ទាគតិ មិនលំអៀងព្រោះស្រឡាញ់
២. ទោសាគតិ មិនលំអៀងព្រោះស្អប់
៣. មោហាគតិ មិនលំអៀងព្រោះល្ងង់
៤. ភយាគតិ មិនលំអៀងព្រោះខ្លាច ។
ពេលដែលអ្នកដឹកនាំប្រកបដោយគុណធម៌ដូចខាងលើនេះហើយ ដឹកនាំប្រទេសដោយភាពយុត្តិធម៌ប្រជានុរាស្ត្រនឹងបានសេចក្ដីសុខសេចក្ដីចម្រើនមានស្នាមញញឹមគោរពស្រឡាញ់អ្នកដឹកនាំហាក់បីដូចជាបុត្រដែលកើតអំពីផ្ទៃដូច្នោះដែរ ។ ((អត្ថបទដោយ ណាវិជ))
អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ ទិនំ ហោតិ មាឃបូជាធ សាសនេ : មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា - ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្សរបស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត , រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ
0 comments: