วันจันทร์ที่ 11 ธันวาคม พ.ศ. 2566

ជីវិតរបស់សត្វក្នុងលោកនេះ ខ្លីណាស់

ជីវិតរបស់សត្វក្នុងលោកនេះ  ខ្លីណាស់

🌻

ឥត្តរំ  ហិ  ធនធញ្ញំ, ឥត្តរំ  ឥធ  ជីវិតំ;
ឥត្តរំ  ឥត្តរតោ  ញត្វា ទីបំ  កយិរាថ  បណ្ឌិតោ.

(នាគបេតវត្ថុ)

#ហិ ការពិត  ទ្រព្យសម្បត្តិនិងធញ្ញាហារ ជារបស់បណ្ដោះអាសន្ន (#ឥត្តរំ  នៅបានមិនយូរ), ជីវិត (#សត្តស្ស) ​របស់សត្វ ក្នុងមនុស្សលោកនេះ ក៏ខ្លីណាស់ (#ឥត្តរំ  មានប្រមាណតិច);
បណ្ឌិត បានដឹងនូវ​របស់ទាំងនេះ តាមសភាវៈជារបស់បណ្ដោះអាសន្នហើយ គប្បីធ្វើនូវទីពឹង (#អត្តនោ) ដល់ខ្លួន ។

🌻

..ព្រះដ៏មានព្រះភាគ ត្រាស់ទុកដូចនេះថា :-

ទានញ្ច  ធម្មចរិយា  ច   ញាតកានញ្ច  សង្គហោ
អនវជ្ជានិ  កម្មានិ ​​  ឯតម្មង្គលមុត្តមំ.

ការអោយ ១ ការប្រព្រឹត្តធម៌ ១  ការសង្រ្គោះដល់ញាតិទាំងឡាយ ១
ការធ្វើការងារទាំងឡាយដែលមិនមានទោស ១ ខនេះ ជាមង្គលដ៏ឧត្តម ។

🌻🌻🌻















Previous Post
Next Post

post written by:

0 comments: